នៅក្នុងស្ថានភាពនេះ អភិបាលខេត្ត Nonthaburi គឺលោក Suchin Chakchumsak បានលុបចោលបញ្ជាដែលលោកបានចេញកាលពីម្សិលមិញថានឹងបន្ធូរបន្ថយការបិទចំពោះអាជីវកម្មខ្នាតតូចនានាដែលគេគិតថាចាំបាច់សម្រាប់សាធារជនចាប់ពីថ្ងៃពុធតទៅ។
កាលពីថ្ងៃច័ន្ទលោកអភិបាលខេត្តបានអនុញ្ញាតឱ្យហាងមួយចំនួនបើកដំណើរការឡើងវិញក្នុងម៉ោងជាក់លាក់និងតាមលក្ខខណ្ឌដែលបានកំណត់។ ប្រភេទអាជីវកម្មទាំងនោះរួមមាន ហាងកែសម្ផស្ស ហាងកាត់សក់ ហាងជួសជុលគ្រឿងអេឡិចត្រូនិច ហាងលក់កុំព្យូទ័រនិងទូរសព្ទ ហាងលក់សម្ភារសំណង់ គ្រឿងសង្ហារឹម កន្លែងលក់ឆ្នោតនិងប្រៃសណីយជាដើម។ ចំពោះបទបញ្ជាហាមមិនឱ្យលក់គ្រឿងស្រវឹងគឺនៅតែរក្សាដដែល។ នៅឯទីក្រុង Pattaya អភិបាលក្រុងលោក Sonthaya Khunpluem បានប្រាប់ថៃ PBS កាលពីម្សិលមិញថារដ្ឋបាលក្រុងនឹងពិចារណាបន្ធូរបន្ថយការរឹតបន្តឹងនៃបទបញ្ជាបិទច្រក ប្រសិនបើការធ្វើតេស្តលើមនុស្ស ២០០០នាក់ដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩មានចំនួនតិចបំផុត។
រូបតំណាង
មនុស្សជាង ៣០០នាក់ធ្វើការនៅផ្នែកសេវាកម្មកម្សាន្តដែលស្ថិតក្នុងក្រុមមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩ត្រូវបានគេធ្វើតេស្តហើយលទ្ធផលបានបញ្ជាក់ថាមានតែម្នាក់ប៉ុណ្ណោះដែលមានផ្ទុកវីរុសនេះ។ លោក Sonthaya បានមានប្រសាសន៍ថាលទ្ធផលតេស្តនេះបានធ្វើឱ្យលោកបានធូរស្បើយក្នុងចិត្តបន្តិច ប៉ុន្តែលោកបានព្រមានថាត្រូវធ្វើតេស្តបន្ថែមទៀតមុននឹងមានការបន្ធូរបន្ថយនូវវិន័យបិទច្រកដ៏តឹងរឹងនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD