នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យដោះស្រាយបញ្ហាកង្វះទឹកស្អាតនៅប្រជុំជនវាលរេញ ក្រោយការផ្គត់ផ្គង់ពីផ្នែកឯកជននៅតំបន់នោះជួបបញ្ហាខ្វះប្រភពទឹកនៅរដូវប្រាំង។
នៅក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យវិស័យឯកជនដែលទទួលផ្គត់ផ្គង់ទឹក និងស្តារពង្រីកអាងស្តុកទឹកឱ្យធំ និងជ្រៅជាងសព្វថ្ងៃ ដើម្បីផ្ទុកទឹកឱ្យបានច្រើនធានាដល់ការផ្គត់ផ្គង់ឆ្នាំក្រោយៗទៀតមិនឱ្យខ្វះខាតនោះទេ៕ ដោយ ៖ សុង យូ