Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Dortmund ចង់បានខ្សែបម្រើឆ្នើមម្នាក់របស់ Valencia ត្រៀមមកជំនួស Sancho

ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងទៅរកការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Ferran Torres ក្នុងករណីដែលពួកគេបាត់បង់ខ្សែបម្រើជួរមុខ Jadon Sancho ទៅកាន់ក្លិបធំៗមួយចំនួននៅតំបន់អឺរ៉ុបដែលកំពុងតែចាប់អារម្មណ៍នៅរដូវក្តៅនេះ។

Sancho បានវិវដ្តខ្លួនទៅជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្លិប Dortmund ក្រោយផ្លាស់ចេញពីថ្នាលយុវជនរបស់ក្លិប Manchester City កាលពីឆ្នាំ២០១៧ ហើយក្រោយមករូបគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅតំបន់អឺរ៉ុបតែម្តង។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ កំពុងតែមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបធំៗមួយចំនួនដូចជា Manchester United, Chelsea, Man City ជាដើម។

តែទោះជាយ៉ាងណាក៏ដោយអ្នកចាត់ការទូទៅ Dortmund លោក Lucien Favre កំពុងពិចារណាលើការចុះហត្ថលេខាដ៏ធំមួយទៅលើជម្រើសជាតិអេស្ប៉ាញខាងលើ ប្រសិនបើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះមានការចាក់ចេញពីទឹកដី Signal Iduna Park នៅរដូវក្តៅនេះពិតមែន។

បើយោងតាមកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា Dortmund កំពុងត្រៀមដេញថ្លៃយកខ្សែបម្រើ Torres របស់ក្លិប Valencia ក្នុងតម្លៃ ៣៥លានអឺរ៉ូ សម្រាប់មកជំនួសតំបន់លេងរបស់ Sancho ដែលអាចនឹងចាកចេញនៅពេលខាងមុខ។

យ៉ាងណាមិញ Torres កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចាត់ការទូទៅរបស់ក្លិប Dortmund ក្រោយរូបគេបានង្ហាញសមត្ថភាពយ៉ាងល្អជាមួយ Valencia ក្នុងរដូវកាលនេះ ជាមួយការរកគ្រាប់បាល់បាន ៤គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤លើក ផងដែរ ក្នុងការបង្ហាញខ្លួន ២៤ប្រកួត កន្លងទៅ ខណៈដែលកុងត្រារបស់គេជាមួយនឹងក្លិបនៅមានសុពលភាពរហូតដល់ឆ្នាំ២០២១ ឯណោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖TheSun

from: https://tnaot.com/km/m/detail/article/9134589