Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់តែក្តៅហើយ! Liverpool ត្រៀមចុះហត្ថលេខាយក Mbappe បើសិន Mane ផ្លាស់ទៅក្លិបនេះ

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងទៅរកការចុះហត្ថលេខាជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ក្នុងករណីដែលពួកគេបាត់បង់ខ្សែបម្រើជួរមុខ Sadio Mane ទៅកាន់ក្លិប Real Madrid នៅរដូវក្តៅនេះ។

Mane បានវិវដ្តខ្លួនទៅជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្លិបហង្សក្រហម ដែលនាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបស្តេចស Madrid ។

យ៉ាងណាមិញអ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Jürgen Klopp កំពុងពិចារណាលើការចុះហត្ថលេខាដ៏ធំមួយទៅលើជម្រើសជាតិបារាំងខាងលើ ប្រសិនបើខ្សែបម្រើសញ្ជាតិសេណេហ្គាល់រូបនេះធ្វើដំណើរទៅកាន់ទឹកដី Santiago Bernabéu នៅពេលខាងមុខ។

បើតាមប្រភពព័ត៌មាន livescore បានរាយការណ៍ថា បច្ចុប្បន្ន Madrid កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយក Mane ទៅជួយពង្រឹងក្រុមបន្ថែម ខណៈដែល Liverpool បានកំណត់គោលដៅទៅលើតារាឆ្នើម Mbappe របស់ក្លិប Paris Saint-Germain ដើម្បីមកជំនួសតំបន់មួយនេះ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន Mbappe នៅសល់កុងត្រាជាមួយក្លិបអ្នកមានរបស់បារាំងរហូតដល់ឆ្នាំ២០២២ ឯណោះ ខណៈដែលរូបគេក៏ត្រូវបាន RealMadrid ចាប់អារម្មណ៍ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9134420