Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

UEFA និងសមាគមក្លិបបាល់ទាត់អឺរ៉ុប ECA គ្រោងរៀបចំបញ្ចប់រដូវកាលបាល់ទាត់ទាំងអស់ត្រឹមខែសីហានេះ

បាល់ទាត់៖ យោងតាមការចុះផ្សាយពីសារព័ត៌មានអេស្ប៉ាញមួយបានឱ្យដឹងថា ទស្សនៈដំបូងនៃការរៀបចំកាលវិភាគដំណើរការបាល់ទាត់ឡើងវិញ នៃសមាគមក្លិបបាល់ទាត់អាជីពទ្វីបអឺរ៉ុប (ECA) ព្រមទាំងសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) គ្រោងនឹងចាប់ផ្ដើមលីគក្នុងស្រុកទាំងអស់វិញ នៅពេលដែលស្ថានភាពតាមបណ្ដាប្រទេសនីមួយៗមានភាពធូរស្រាល ខណៈដែលលីគអាល្លឺម៉ង់គ្រោងចាប់ផ្ដើមវិញមុនគេ នាខែឧសភាខាងមុខនេះ និងដោយឡែកលីគបាល់ទាត់ប្រទេសផ្សេងៗ នឹងអាចត្រូវចាប់ផ្ដើមនាពាក់កណ្ដាលខែកក្កដាខាងមុខដែរ ប៉ុន្តែការដំណើរការរៀបចំការប្រកួតឡើងវិញនេះ នឹងត្រូវធ្វើឡើងដោយគ្មានទស្សនិកជនទស្សនាផ្ទាល់នៅកីឡដ្ឋាន។

ជាងនេះទៅទៀតសម្រាប់ការប្រកួត UEFA Champions League និង Europa League វិញគ្រោងនឹងចាប់ផ្តើមវិញនៅខែសីហា។ នេះបើយោងតាមប្រភពដែលបានបញ្ជាក់ថា កិច្ចចរចាសន្យាកំពុងត្រូវបានបន្តដំណើរការពិភាក្សា។ យ៉ាងណាមិញសម្រាប់ការចរចា នៃការបញ្ចប់ពានរង្វាន់ទាំង២ ទ្វីបអឺរ៉ុបនេះកំពុងពិចារណាលើការប្រកួតតែមួយជើងប៉ុណ្ណោះ ព្រមទាំងលេងនៅទឹកដីកណ្ដាលណាមួយ ដែលកំណត់ដោយអព្យាក្រឹត្យសម្រាប់វគ្គ ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រមទាំងវគ្គផ្ដាច់ព្រ័ត្រផងដែរ ខណៈការរំពឹងទុកពីការកែប្រែនេះ UEFA នឹងត្រូវការពេលតែ ២សប្ដាហ៍ប៉ុណ្ណោះដើម្បីរៀបចំបញ្ចប់ Champions League និង Europa League ។ យ៉ាងណាក៏ដោយ UEFA ក៏បានបញ្ជាក់ថា សេណារីយោដែលបានរៀបចំឡើងនេះ គឺជាការគិតគូបំផុតសម្រាប់អាយុជីវិតរបស់អ្នកគាំទ្រ និងកីឡាករបាល់ទាត់ទាំងអស់។

សេណារីយោនៃការរៀបចំឡើងខាងលើ នឹងត្រូវបានស្ថាប័នបាល់ទាត់ទាំងពីរគឺ ECA និង UEFA គ្រោងនឹងលើកឡើងដើម្បីពិភាក្សាគ្នានាកិច្ចប្រជុំនាពេលខាងមុខ។ ដោយឡែកប្រសិនបើកាលវិភាគនេះត្រូវបានឯកភាព កីឡាករទាំងអស់នឹងមានពេលត្រឹមតែ ៣សប្ដាហ៍ប៉ុណ្ណោះដើម្បីសម្រាកពោលគឺរដូវកាលថ្មី២០២០ / ២០២១ គ្រោងនឹងចាប់ផ្ដើមបន្តនាខែកញ្ញាផងដែរ៕

from: https://tnaot.com/km/m/detail/article/9134163