Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Spurs ដើរតាម Liverpool ប្ដូរចិត្តមិនព្យួរការងារបុគ្គលិកក្រោយរងការរិះគន់ខ្លាំង

បាល់ទាត់៖ Tottenham Hotspur បានផ្លាស់ប្ដូរការសម្រេចចិត្ត ក្នុងការប្រើថវិការរបស់រដ្ឋាភិបាលដើម្បីផ្តល់ប្រាក់ខែបុគ្គលិកមួយចំនួន ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង Covid-19 ។ ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បានរងនឹងការរិះគន់រយៈពេល ២សប្ដាហ៍មកហើយ សម្រាប់ការសម្រេចចិត្តព្យួរការងារបុគ្គលិកមួយចំនួនដោយសារវិបត្តិ Covid-19 ។

បុគ្គលិកដែលត្រូវព្យួរ ក្នុងអំឡុងពេលមានរោគរាតត្បាតទទួលបានប្រាក់ខែ ៨០% រហូតដល់អតិបរមា ២៥០០ផោន ( ៣ . ០០០ដុល្លារ ) ក្នុងមួយខែពីរដ្ឋាភិបាល។ ហើយ Tottenham ធ្លាប់បាននិយាយថា បុគ្គលិកជួរក្រោយ ដែលមិនត្រូវបានព្យួរការងារ នឹងកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ ២០ % ។

ប៉ុន្តែឥឡូវនេះលោក Daniel Levy មានប្រសាសន៍ថា “នៅក្នុងបរិបទនៃថវិកាដែលត្រូវបានកែសម្រួល និងកាត់បន្ថយចំណាយ” បុគ្គលិកជួរក្រោយទាំងអស់នឹងនៅតែទទួល បានប្រាក់ឈ្នួលពេញលេញនៅក្នុងខែមេសា និងឧសភា ដោយមានតែក្រុមប្រឹក្សាភិបាលដែលបានកាត់បន្ថយប្រាក់ខែ។ រដូវកាលនៃក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកអស់រយៈពេលជាង ១ខែដោយមិនមានកាលបរិច្ឆេទសម្រាប់ការបន្តរបស់ខ្លួនឡើយ៕

from: https://tnaot.com/km/m/detail/article/9133952