Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លើកទី១ហើយដែល Pub Street​ សៀមរាប មានសភាពស្ងាត់ជ្រងំ ខណៈកូវីដ១៩វាយលុក

ដូចដែលបណ្តាមហាជនបានដឹងរួចមកហើយជារៀងរាល់ឆ្នាំនៅក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរគេតែងតែប្រារព្ធកម្មវិធីសង្ក្រាន្តសៀមរាបដ៏ធំ និងគគ្រឹកគគ្រង ជាពិសេសនោះ Pub Street ជាកន្លែងពោរពេញដោយភាពសប្បាយរីករាយ ​។

ជាទូទៅ Pub Street គឺជាកន្លែងដែលមានមនុស្សអ៊ូអរ ជាពិសេសគឺយុវវ័យតែម្តងដែលនិយមប្រមូលផ្តុំគ្នា ដោយឡែកសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរ២០២០ វិញគឺមានសភាពស្ងាត់ជ្រងំខុសពីឆ្នាំមុនៗ នេះបើយោងទៅតាមគណនីហ្វេសប៊ុក Chea Long បានបង្ហាញពីទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ គ្មានមនុស្សសោះ ទាំងនេះដោយសារតែជំងឺកូវីដ១៩ កំពុងតែវាយលុកនៅក្នុងប្រទេសកម្ពុជា។

ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ មហាជនជាច្រើនសម្តែងក្តីនឹករឮក ស្រណោះព្រោះជាទីកន្លែងដែលធ្លាប់ទៅកម្សាន្ត លេងបាញ់ទឹកគ្នាទៅវិញទៅមក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយខណៈពេលនេះប្រជាពលរដ្ឋទាំងអស់ក៏មិនភ្លេចនាំគ្នាការពារថែរក្សាពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលដែរ៕

អត្ថបទដោយ៖ សុក លក្ខិណា

 

from: https://tnaot.com/km/m/detail/article/9133936