Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គួរបញ្ឈប់ទម្លាប់ទាំងនេះ បើមិនចង់ជួបបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារផឹកទឹកកក

សុខភាព៖ នៅក្នុងរដូវក្ដៅអាកាសធាតុប្រែជាឡើងកម្ដៅខុសពីធម្មតា រាងកាយរបស់មនុស្សគ្រប់រូបត្រូវប្រឈមខ្លាំងនឹងកម្ដៅពីបរិយាកាស ។ នេះជាមូលហេតុរាងកាយរបស់យើង ត្រូវការធាតុត្រជាក់ជាចាំបាច់ ដើម្បីទប់ទល់នឹងការឡើងកម្ដៅ។

គេសង្កេតឃើញថា មានវិធីសាមញ្ញជាច្រើន ជួយធ្វើឱ្យរាងកាយចុះត្រជាក់ទប់ទល់នឹងការឡើងកម្ដៅ ដូចជា ការប្ដូរទម្លាប់មករស់នៅក្នុងស្ថានភាពត្រជាក់ (ផ្ទះដាក់ម៉ាស៊ីនត្រជាក់…) ងូតទឹកញឹកញាប់ និងកាត់បន្ថយការចេញក្រៅផ្ទះ ជាដើម។

តែយ៉ាងណាមិញ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានណែនាំថា ការស្រេក និងផឹកទឹកកកក្នុងអំឡុងពេលអាកាសធាតុក្ដៅ គឺជាទម្លាប់ខុសឆ្គងបង្កជាគ្រោះថ្នាក់សុខភាព និងរឹតតែបង្កហានិភ័យខ្លាំង ប្រសិនបើយើងផឹកទឹកកកក្នុងស្ថានភាពខាងក្រោមនេះ ៖

១- ពិសារទឹកកកក្នុងពេលមករដូវ៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានហាមជាដាច់ខាតចំពោះស្រ្តីមិនឱ្យបរិភោគទឹកកក នៅក្នុងកំឡុងពេលមករដូវ។ អ្នកជំនាញអះអាងថា នៅពិសារទឹកកក វានឹងធ្វើឱ្យស្បូនបើកខ្លាំង ដោយធ្វើឱ្យស្រ្តីងាយឈឺពោះខ្លាំងបំផុត។ វីធីល្អ គឺផឹកទឹកក្តៅអ៊ុនៗ ទើបប្រសើរ។

២-មិនគួរផឹកទឹកកក ក្រោយពេលបរិភោគអាហារឡើយ៖ បើមិនទាន់បានកន្លះម៉ោង ក្រោយពេលលោកអ្នកបរិភោគអាហាររួច អ្នកមិនគួរផឹកភេសជ្ជៈដែលត្រជាក់ ឬទឹកកកផ្ទាល់ឡើយ ព្រោះវានឹងអាចធ្វើឱ្យឈាមក្នុងរាងកាយរបស់អ្នក ដើរមិនស្រួល។ លើសពីនោះ ធ្វើឱ្យក្រពះ រំលាយអាហារមិនបានល្អ ដែលអាចបង្កឱ្យកើតមានអាការៈឈឺក្រពះបាន។

៣-ហាមដាច់ខាត សូមកុំផឹកទឹកកក ពេលបរិភោគអាហារហិរ ហើយក្តៅ៖ ការធ្វើបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកខ្លាំង។ ដូចនេះ អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់នៅក្នុងពេលដែលអ្នកញ៉ាំអាហារដែលក្តៅនោះទេ។

៤-ក្រោយពេលហាត់ប្រាណ៖ អ្នកមិនគរផឹកទឹកកកភ្លាមៗនោះទេ ក្រោយពេលហាត់ប្រាណ ព្រោះវាអាចធ្វើឱ្យសរសៃឈាមអ្នករីកធំ និងបង្កឱ្យឈាមដើរមិនស្រួលឡើយ។ វីធីល្អ លោកអ្នកគួរតែសម្រាកនៅទីតាំងដែលមានខ្យល់ ឬកន្លែងត្រជាក់ ដើម្បីបំបាត់ភាពហត់នឿយជាមុនសិន៕

from: https://tnaot.com/km/m/detail/article/9133854