Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាល់កុលក្លែងបន្លំ២០០កានត្រូវសមត្ថកិច្ច​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដឹកយកទៅចាក់ចោល

ភ្នំពេញ: កម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកយកទឹកអាល់កុលក្លែងក្លាយ ទៅចាសចោលក្នុងទឹកមានចំនួន២០០ពីដុងចំណុះ៣០លីត្រនៅ សង្កាត់ទូរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ និង១២នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។  

គួរំលឹកថា អាល់កុលក្លែងក្លាយនេះ សមត្ថកិច្ចដកហូតបាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុច ផ្ទះ A23 សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប។

ក្រោមការត្រួតពិនិត្យជាក់ស្តែង បានរកឃើញមានកានផ្ទុកអាល់កុល ចំណុះ ៣០លីត្រ ចំនួន ៤០១កាន ត្រូវបានមន្ត្រីមន្ទីរពិសោធន៍បានយកគំរូមកវិភាគ។​ ជាលទ្ធផល បានរកឃើញមានមេតាណុល ២០០កាន ដោយមានគម្របពណ៌ស និង២០១ កានជាអេទីលអាល់កុល មានគម្របពណ៌ក្រហម។ 

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក៏បានធ្លាប់អំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការ ប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕ ដោយ៖ ផេង ភាព 

from: https://tnaot.com/km/m/detail/article/9133812