ខេត្ត Phuket៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជំងឺឆ្លងប្រចាំខេត្ត Phuket កាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថា មានស្រ្តីចំនួន ០២នាក់ ត្រូវបានរកឃើញមានឆ្លងនូវជំងឺកូវីដ ១៩ ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងជំងឺផ្លូវដង្ហើមនៅក្នុងខេត្តទេសចរណ៍ដ៏ល្បីរបស់ថៃមួយនេះ កើនឡើងដល់ ១៧៨នាក់។
ស្រី្តទាំងពីរនាក់ដែលឆ្លងជំងីកូវីដ១៩នោះ ជាជនជាតិថៃ ហើយពួកគេធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកដែលឆ្លងវីរុសកូរ៉ូណាមុន។ សម្រាប់ស្រី្តទីមួយ មានអាយុ ៥០ឆ្នាំ ជាអ្នកលក់ម្ហូបនៅតំបន់ Bang Thao នៃស្រុក Thalang ហើយគាត់មានទំនាក់ទំនងល្អជាមួយអ្នកឆ្លងជំងឺកូវីដ ១៩ ទី១៦១។
រូបតំណាង
ចំណែកឯ ស្តី្រម្នាក់ទៀតវិញមានអាយុ ៤០ឆ្នាំ ជាស្ត្រីអ្នកចាប់សរសៃ ដែលធ្វើការជាមួយអ្នកឆ្លងវីរុសទី១៣១ នៅក្នុងតំបន់ Patong នៃស្រុក Kathu។
រូបតំណាង
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Bangkok Post