Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាបញ្ហាអាទិភាព ទោះកំពុងគំរាមកំហែងពីកូវីដ១៩

ភ្នំពេញ៖ ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមសម្ដី លោក ស៊ុន ចាន់ថុល ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយតែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណា ដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជា មិនទាន់រងគ្រោះធ្ងន់ធ្ងរដូចនៅបណ្ដាលប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងតំបន់នៅអឺរ៉ុបឡើយនោះទេ អំពីការរីករាលដាលវីរុសកូវីដ១៩ ដោយទើបតែនឹងឆ្លងចំនួន ១២២នាក់ប៉ុណ្ណោះ ហើយក្នុងករណីជាសះស្បើយមានរហូតដល់ ៩១នាក់។ ខណៈលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅតែអះអាងបន្តស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អាទិភាព ជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រកបអាជីវកម្មចិញ្ចឹមជីវិត៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9133710