Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសដំបូងគេនៅតំបន់អឺរ៉ុប បានលុបច្បាប់បម្រាមគោចរ

រដ្ឋាភិបាលអូទ្រីសបានអនុញ្ញាតឲ្យក្រុមហ៊ុន ហាងលក់ទំនិញផ្សេងៗ នៅក្នុងប្រទេសនេះ បើកទ្វារដំណើរការ​អាជីវកម្មរបស់ខ្លួនឡើងវិញ នៅថ្ងៃទី​១៤ ខែមេសា​ ។ ប៉ុន្តែរដ្ឋាភិបាល បាន​ស្នើ​ដល់ពលរដ្ឋ ត្រូវមានវិធានការការពារខ្លួនជាប់ជានិច្ច បញ្ចៀសការឆ្លងកូវីដ-១៩។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៤ ខែមេសា បានផ្សាយថា កាលពី៤សប្តាហ៍កន្លងមក ក្រោយវីរុសកូវីដ-19 ឆ្លងរាតត្បាតនោះមក រដ្ឋាភិបាលអូទ្រីសបានបិទប្រទេសទាំងមូល រួម ទាំងក្លឹបកម្សាន្ត​​ ភោជនីយដ្ឋាន ហាងលក់ទំនិញនានា នៅទូទាំងប្រទេស​។ រដ្ឋាភិបាលអូទ្រីស​ បានហាមប្រាមពលរដ្ឋ​មិនឲ្យចេញពីផ្ទះឡើយ ដោយត្រូវធ្វើការតាមអនឡាញពីចម្ងាយ។

ដោយសារការសម្រេចបិទប្រទេសទាន់ពេលវេលា ទើបជួយឲ្យប្រទេសអូទ្រីស អាច​ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ បានយ៉ាងល្អបំផុត នៅក្នុងតំបន់អឺរ៉ុប​។ រហូតមកទល់ពេលនេះ អូទ្រីសមានអ្នកស្លាប់ដោយកូវីដ១៩ ត្រឹមតែ​៣៦៨នាក់ប៉ុណ្ណោះ​គឺតិចជាងប្រទេសនានា ក្នុងតំបន់។

នាយករដ្ឋមន្ត្រីអូទ្រីស លោក Sebastian Kurz បានបញ្ជាក់ថា «អំពីបញ្ហាសេដ្ឋកិច្ច យើងនឹងឆ្លងផុតវិបត្តិនេះយ៉ាងឆាប់បំផុត»។

ជាមួយគ្នានេះដែរ ប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុប ក៏មានគម្រោងដំណើរការសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសរបស់ខ្លួន​ ហើយលុបច្បាប់បម្រាមគោចរ​ បន្ទាប់ពីចំនួនអ្នកឆ្លង និងស្លាប់ដោយ កូវីដ១៩​ធ្លាក់ចុះខ្លាំង៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9133661