Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំ៖ មានតែខ្ញុំទើបមានសិទ្ធិសម្រេចបើកទ្វារសេដ្ឋកិច្ចអាមេរិកឡើងវិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទើបជាអ្នកមានសិទ្ធិ​ក្នុងការសម្រេច​ពីជោគវាសនាសេដ្ឋកិច្ចអាមេរិក នាពេលនេះ មិនមែនជា​អភិបាលរដ្ននោះ​ឡើយ។

លោក ត្រាំ បានប្រកាស នៅក្នុងសន្និសីទកាសែត នៅសេតវិមាន នាថ្ងៃទី​១៤ ខែមេសា ថា«គ្មានអ្នកណាមានសិទ្ធិជាងប្រធានាធិបតីអាមេរិក ក្នុងការសម្រេចបញ្ហាសេដ្ឋកិច្​ចរបស់ប្រទេស​ជាតិឡើយ»។

លោក ត្រាំ បានបញ្ជាក់ទៀតថា «យើងនឹងរៀបចំគម្រោងដ៏សំខាន់ដើម្បីណែនាំ ដល់​បណ្តា​អភិបាលរដ្ឋ​ និងព័ត៌មានចាំបាច់ ដើម្បីចាប់ផ្តើម​បើកទ្វារសេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព»​។ អនុប្រធានាធិបតីអាមេរិក លោក  Mike Pence ​ក៏បានគាំទ្រដល់ការប្រកាសរបស់លោក ត្រាំ ដោយលោកបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ មានតែប្រធានាធិបតី ទើបមានសិទ្ធិ​ក្នុងការសម្រេច​​សេដ្ឋកិច្ចជាតិ។

ការលើកឡើងខាងលើរបស់លោកត្រាំ ក្រោយពេលបណ្តាអភិបាលរដ្ឋ មានគម្រោង សហការ​គ្នា ដើម្បី​ដំណើរការសេដ្ឋកិច្ច​ ក៏ដូចជាលុបច្បាប់បម្រាមគោចរ នៅក្នុងរដ្ឋរបស់ខ្លួន។

សារព័ត៌មាន​ CNN នៅថ្ងៃទី​១៤ ខែមេសា​ បានដកស្រងការប្រកាសរបស់អភិបាល រដ្ឋ New Hampshire លោក Chris Sununu បានបញ្ជាក់ថា « ច្បាប់ដំណើរការ​សេដ្ឋកិច្ច គឺស្ថិតនៅក្នុង​ថ្នាក់រដ្ឋនី​មួយៗ  ដូច្នេះអភិបាលរដ្ឋ មានសិទ្ធិក្នុងការសម្រេច ។

នេះជាសញ្ញា នៃការវិវាទ រវាង​រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងពេលដែលអាមេរិក ប្រឈមនឹងការវាយប្រហារដោយកូវីដ-១៩​កាន់តែ​ខ្លាំង។ ការដាក់រដ្ឋទាំងអស់ ក្នុងគ្រាអាសន្ន គឺបានប៉ះពាល់យ៉ាងខ្លំាងដល់វិស័យសេដ្ឋកិច្ច របស់រដ្ឋនីមួយៗ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9133547