នៅក្នុងឆ្នាំនេះប្រទេសកម្ពុជាបានលុបថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែប្រទេសរបស់យើងកំពុងតែមានការទប់ស្តាត់ និងការការពារនូវជំងឺដ៏កាចសាហាវកូវីដ ១៩។ ទោះបីជាមិនប្រារព្ធពិធីបុណ្យនេះឲ្យសប្បាយអធិកអធមដូចសព្វរាល់ដងនៅតាមតំបន់កម្សាន្ត វត្តអារាម និងភូមិនានាក៏ពិតមែន ប្រជាជនខ្មែរទាំងអស់ក៏អាចបង្កើតនូវភាពសប្បាយរីករាយនៅក្នុងផ្ទះដោយការជួបជុំគ្រួសារ ការវេចនំ និងការលេងល្បែងប្រជាប្រិយជាមួយសមាជិកគ្រួសារជាដើម។
តើអ្នកទាំងអស់គ្នាមានបានដឹងអត់ថាល្បែងប្រជាប្រិយដែលធ្លាប់លេងនៅតាមវត្តអារាម និងទីកន្លែងកម្សាន្តនានានោះមានឈ្មោះអ្វីខ្លះ?
នៅក្នុងអត្ថបទនេះក្រុមការងារ TNAOT ក៏ចង់ក្រែងរំលឹកទៅដល់ប្រជាជនខ្មែរដូចជាកូនចៅជំនាន់ក្រោយឲ្យស្គាល់ពីល្បែងប្រជាប្រិយខ្មែរមួយចំនួនដែលធ្លាប់លេង និងមិនធ្លាប់លេងកន្លងមកនៅក្នុងឱកាសពិធីបុណ្យចូលខ្មែរនេះ ដែលល្បែងទាំងអស់នោះរួមមាន ៖
• ល្បែងស្ដេចចង់ ឬអៀវ
• ល្បែងវាយក្អម
• ល្បែងចោលឈូង
• ល្បែងចាប់កូនខ្លែង
• ល្បែងលោតអន្ទាក់
• ល្បែងលាក់កន្សែង
រូបតំណាង
• ល្បែងឳបត្រឡាច
• ល្បែងគ្របមាន់
• ល្បែងបិទពួន
• ល្បែងបោះអង្គញ់
• ល្បែងគោះត្រឡោក
• ល្បែងទាត់សី
រូបតំណាង
• ល្បែងទាញព្រ័ត្រ
• ល្បែងកូនគោល
• ល្បែងរាវបង្កង
• ល្បែងចោះប្រមាត
• ល្បែងលាក់កូនកាស
• ល្បែងប៉ក់ចាប
រូបតំណាង
• ល្បែងលាក់ធ្យូង
• ល្បែងចត្រង្គ ឬអុក ឬល្បែងឈើត្រង់
• ល្បែងស្វាដណ្ដើមស្លឹកឈើ
• ល្បែងបាយខុំ
រូបតំណាង
តាំងពីបុរាណកាលរហូតមកទល់បច្ចុប្បន្ននេះ បើនិយាយពីល្បែងប្រជាប្រិយខ្មែរ គឺមានយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ស្ទើរតែរាប់មិនអស់ឈ្មោះផង ហើយប្រសិនជាយើងស្រាវជ្រាវបន្ថែម ប្រាកដណាស់ថានឹងមានច្រើនទៀតមិនមែនមានតែប៉ុណ្ណឹងនោះទេ។ ប៉ុន្តែនៅសព្វថ្ងៃនេះល្បែងប្រជាប្រិយមួយចំនួនគ្មានវត្តមាននៅតាមភូមិ ស្រុក វត្តអារាមបន្តទៀតឡើយ ដោយហេតុយុវជនមួយចំនួនបាននឹងកំពុងវក់វីនឹងវប្បធម៌បរទេស ហើយបំភ្លេចចោលនូវល្បែងប្រជាប្រិយប្លែកៗដែលជាអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ ចំណុចទាំងនេះត្រូវបានគេសង្កេតឃើញថា បើសិនគ្មានអ្នកថែរក្សា ចងក្រងជាសៀវភៅទុកទេ នោះកូនចៅខ្មែរជំនាន់ក្រោយនឹងពុំស្គាល់ល្បែងប្រជាប្រិយដែលយើងធ្លាប់មានទាំងប៉ុន្មាននោះឡើយ៕
អត្ថបទដោយ៖ Seyha