សង្គម
ព្រឹទ្ធសភានឹងប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី១៦ មេសា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅថ្ងៃទី១៦ ខែមេសានេះ។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំដោយមានរបៀបវារៈចំនួន២ ទី១ គឺពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងទី២ កំណត់របៀបវារៈកាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។ ដោយ៖ ប៊ុនធឿន