Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌាបន្ថែមចាក់សោ ឬបិទប្រទេស​ រហូតដល់​ថ្ងៃទី៣ ឧសភា ប្រឆាំង COVID-19

ការចាក់សោ ឬបិទប្រទេស​នៅឥណ្ឌា​ គឺដើម្បី​បង្ការ និងទប់ស្កាត់​ការឆ្លងរាតត្បាត នៃ​វីរុស COVID-19 នោះ​ ត្រូវបាននាយករដ្ឋមន្ត្រី លោក ណារ៉ែនដ្រា ម៉ូឌី ប្រកាស​បន្ថែមពេលវេលា រហូតដល់ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២០ ។ 

នាយករដ្ឋមន្ត្រី​ប្រទេសនេះ ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ ​ត្រូវតែគោរព​វិន័យ​​ឲ្យបានខ្ជាប់ខ្ជួន​ នៅក្នុងអំឡុងពេល​ស្ថិតនៅ​ដំណាក់កាល នៃការបិទប្រទេសនេះ ។ 

ប្រភព​ព័ត៌មាន Independent​ បានផ្សាយថា ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០នេះ គឺជាថ្ងៃគម្រប់​ទី២១ ដែលឥណ្ឌា​បានប្រកាសចាក់សោ ឬបិទប្រទេស​​ រយៈពេល​៣សប្តាហ៍​កន្លងមក។ ការបិទប្រទេសនេះ​បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ច​ទាំងមូល​ នៅឥណ្ឌា ។ 

កាលពីព្រឹក​ម៉ោង១០ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ (ពេលវេលានៅឥណ្ឌា) លោក ម៉ូឌី បានថ្លែងថា តាមទស្សនៈសេដ្ឋកិច្ច​​ យើង​បានចំណាយ​ប្រាក់​យ៉ាងច្រើន។ ប៉ុន្តែ​អាយុជីវិត​រស់នៅ​របស់ប្រជាជន​ឥណ្ឌា គឺមានតម្លៃជាងនេះឆ្ងាយណាស់​។ 

លោក ម៉ូឌី បានបន្តថា ការចាក់សោ ឬបិទប្រទេស​ គឺចាប់ពីពេលនេះ រហូតដល់សប្តាហ៍​ក្រោយ​ទៀត ហើយពេលនោះ តំបន់ណាដែល​មិនមានភស្តុតាង​ថា​​វីរុស COVID-19 ឆ្លងរាតត្បាត តំបន់នោះ​នឹងត្រូវបានអនុញ្ញាតឲ្យ​​បើកសោ ឬ​ឲ្យមានចលនា​ប្រជាជន​ឡើងវិញ។

លោក​ ម៉ូឌី បានអំពាវនាវ​ឲ្យប្រជាជន​ទាំងអស់​អត់ធ្មត់ ហើយ​គោរព​ និងអនុវត្តវិន័យ​ឲ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹងវីរុស COVID-19 នេះ ។ លោក​ក៏បានអរគុណដល់​ «អ្នកប្រយុទ្ធ​ជាមួយវីរុស» គឺបុគ្គលិកពេទ្យ​ដែល​ជា​អ្នកនៅជួរមុខ​គេ​តទល់ជាមួយ​ COVID-19 នេះ ។ 

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលប្រទេសឥណ្ឌា​អះអាងថា មកទល់ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០ ឥណ្ឌា​មានអ្នកឆ្លង​COVID-19 ចំនួន​ជាង​៩ ០០០ នាក់ ក្នុងនោះ​បាត់បង់ជីវិតជាង ៣៣៩នាក់ ។ 

នាយករដ្ឋមន្ត្រីឥណ្ឌាថា ចំនួន​នៃការឆ្លង​​គឺតិចតួច​ ដោយសារតែ​ពលរដ្ឋបានចូលរួម​អនុវត្ត​តាម​គោលការណ៍ណែនាំ​របស់រដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ និងបង្ការ​ការឆ្លងរាតត្បាត​បានល្អប្រសើរ។ បើសិនមិនមានការចូលរួម​ពីប្រជាពលរដ្ឋ​ឥណ្ឌា​នោះទេ ម្ល៉េះ​អ្នកផ្ទុកវីរុស និងបាត់បង់ជីវិត​ គឺច្រើនជាងនេះ​ឆ្ងាយណាស់​៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9133470