ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 នឹងឈានដល់ការផ្អាកមួយទីលានទៀតគឺប្រទេសបារាំង ដោយសារតែវិបត្តិនៃជំងឺរាតត្បាត Covid-19 ។ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីបារាំងលោក Emmanuel Macron បានប្រកាសថា ច្បាប់រឹតត្បិតការធ្វើដំណើរ និងជួបជុំនឹងត្រូវបានបន្តរហូតដល់ពាក់កណ្តាលខែកក្កដា។
ច្បាស់ណាស់ថា F1 នៅបារាំងនឹងត្រូវបានលុបចោល ខណៈតាមកាលវិភាគការប្រកួតនៅទីលាន Paul Richard នាទីក្រុង Marseille គ្រោងធ្វើនៅចុងខែមិថុនា។ គ្រប់កីឡាទាំងអស់សុទ្ធតែជាប់គាំង ដោយសារតែមេរោគ Covid-19 ខណៈ F1 ជាប្រភេទកីឡាដែលមានប្រជាប្រិយភាពមួយទៀតកំពុងឈឺក្បាល ខណៈរកថ្ងៃចាប់ផ្តើមឡើងវិញមិនឃើញ បន្ទាប់ពីការប្រកួតត្រូវបានប្រកាសលើកពេល រឺលុបចោលតាំងពីចាប់ផ្តើមរដូវកាលនៅអូស្ត្រាលី។ រំលឹកថា ការប្រកួត F1 នៅប្រទេសបារាំងឆ្នាំមុន មានអ្នកចូលរួមទស្សនាផ្ទាល់រហូតដល់ជាង ១៣ម៉ឺននាក់ ខណៈឆ្នាំនេះនឹងជាទីលានទី១០ ហើយដែលត្រូវប្រកាសផ្អាករៀបចំ៕