បាល់ទាត់៖ ក្លិបបាល់ទាត់អង់គ្លេស Manchester City ត្រូវបានគេដឹងថា កំពុងឈានមុខគេក្នុងការតាមទិញខ្សែប្រយុទ្ធអាហ្សង់ទីនរបស់ Inter Milan, Lautaro Martinez ខណៈដែល Sergio Aguero ទំនងជាអាចចាកចេញ។
ក្រុមរបស់លោក Pep Guardiola គ្រោងនឹងចំណាយលុយ ៩៧ . ៥លានផោនទៅ Inter Milan ដើម្បីផ្តាច់កុងត្រា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានទទួលការចាប់អារម្មណ៍ខ្លាំងពីក្លិបធំនៅអឺរ៉ុប ដូចជាតោខៀវ Chelsea និង Barcelona ជាដើមៗ បន្ទាប់ពីទំរង់លេងល្អក្នុងរដូវកាលនេះរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣១លើកគ្រប់ក្របខណ្ឌជាមួយ Inter Milan ។ ការព្យាយាមចង់បាន Martinez ពី Inter Milan នេះស្របពេលដែលខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Sergio Aguero បានបង្ហើមពីគំរោងចាកចេញពីក្លិបដែរ ខណៈត្រូវបានគេដឹងថា អាចនឹងវិលទៅទឹកដីកំណើតរបស់ខ្លួនវិញ ជាមួយក្លិបក្នុងស្រុក Independiente ៕