Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ ផល សោភ័ណ្ឌ៖ យើងខកខានជួបជុំបងប្អូនឆ្នាំនេះតែប្រសើរជាងឆ្លងជំងឺ

ប្រដាល់៖ កីឡាករប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ បានលើកឡើងថា ការខកខានមិនបានចូលរួមជួបជុំបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ឆ្នាំនេះ តែប្រសើរជាងការនាំយកជំងឺទៅចម្លងដល់អ្នកផ្ទះ។ ថ្លែងប្រាប់ BTV ក្រោយចប់ការប្រកួត Boostrong Fighters on Fire កាលពីចុងសប្ដាហ៍កន្លងទៅ ផល សោភ័ណ្ឌ ថា ក្នុងអំឡុងការរីករាលដាល់ជំងឺកូវិដ១៩នេះ ខ្លួនបន្តហ្វឹកហាត់ជាធម្មតា ហើយមិនមានការធ្វើដំណើរទៅណានោះទេ ហើយក៏មិនមានកម្មវិធីជួបជុំដែរដើម្បីជៀសវាងការឆ្លងជំងឺ។

កីឡាករ ផល សោភ័ណ្ឌ បានអំពាវនាវដល់បងប្អូនទាំងអស់ ឲ្យចូលរួមអនុវត្តតាមគោលការរបស់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ ហើយរូបគេក៏បានថ្លែងអំណគុណដល់សម្តេច និងស្ថាននីយទូរទស្សន៍បាយ័នដែលបានរៀបចំការប្រកួតឡើង អាចធ្វើឲ្យខ្លួនអាចរកប្រាក់ដើម្បីដោះស្រាយជីវភាព។ គួររំលឹកដែរថា កីឡាករ ផល សោភ័ណ្ឌ បានយកឈ្នះកីឡាករ ឈឿន ឆៃដែន ដោយទាត់ឲ្យដៃគូរបោះបង់ចោលការប្រកួតនៅក្នុងទឹកទី១ ដែលគូរឯកប្រចាំកម្មវិធីប្រកួត Boostrong Fighters on Fire កាលពីចុងសប្តាហ៍កន្លងទៅ៕

from: https://tnaot.com/km/m/detail/article/9133058