Gary Neville បាននិយាយថា Harry Kane គឺជាកីឡាករដ៏សាកសមបំផុតសម្រាប់ក្រុមបិសាចក្រហម Manchester United។
Sky Sports បានរាយការណ៍ថា Spur គ្មានបំណងចង់លក់ខែ្សប្រយុទ្ធជម្រើសជាតិអង់គ្លេស ទៅកាន់ក្រុមណាឡើយ ប៉ុន្ដែសាមីខ្លួនកាលពីខែមុនបានបង្ហើបថា រូបគេនឹងចាកចេញបើក្លឹបមិនអាចឈ្នះពានបានទេនោះ។
ប្រធានក្លឹប Spur លោក Daniel Levy ត្រូវបានគេដឹងថា បើលោកលក់ Kane មែននោះ គឺតម្លៃមិនក្រោម២០០លានផោននោះទេ ដែលនេះនឹងក្លាយជាកំណត់ត្រាធំបំផុតរបស់ Man Utd បើក្លឹបពិតជាទិញរូបគេមែននោះ។
«គ្រប់ក្លឹបសុទ្ធតែចង់បាន Kane។ សម្រាប់ Manchester United វានឹងក្លាយជាការផ្ទេរមួយដ៏ល្អបើពួកគេយកបាន Kane មែននោះ។ ពួកគេមាន Bruno Fernandes ហើយគេលេងបានយ៉ាងល្អ, Harry Maguire ស្ថិតនៅតំបន់ការពារ ដូច្នេះបើគេយកបាននរណាមួយដូច Kane ដែលលេងនៅខាងលើ នោះពួកគេនឹងក្លាយជាក្រុមមួយដ៏ខ្លាំង» Gary Neville និយាយ៕
ប្រភព៖ Sky Sports