Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រញ្ជួយដីទ្រង់ទ្រាយខ្លាំង​ វាយប្រហារ​ប្រទេស​នូវែលហ្សេឡង់ដ៍

គ្រោះរញ្ជួយដី​កម្លាំងខ្លាំង​បានវាយប្រហារ​នៅប្រទេសនូវែលហ្សេឡង់ដ៍​​ វេលាម៉ោង​១ និង៧នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។ 

យោងតាមការ​ផ្សាយ​របស់ប្រភព USGS ក្រុមសិក្សាស្រាវជ្រាវ​អំពី​ភូមិសាស្ត្រ​អាមេរិក​អះអាងថា គ្រោះរញ្ជួយដី​នេះបានកើតឡើង​ នៅ​ចម្ងាយ​ប្រហែល​១០៨៤គីឡូម៉ែត្រ​ភាគខាងជើង ឆៀងខាងកើត​ទីក្រុង Tauranga ស្ថិតនៅដែនកោះ North Island របស់នូវែលហ្សេឡង់ដ៍ ។ 

ប្រភពបានបញ្ជាក់ថា ចំណុចកណ្តាល ​នៃការរញ្ជួយដីនេះ​ នៅ​ចម្ងាយ​១៩៦គីឡូម៉ែត្រ​ភាគអាគ្នេយ៍​​ដែនកោះ Raoul និងមានជម្រៅ​១០គីឡូម៉ែត្រ ។ 

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីមួយនេះ នៅមិនទាន់​មានការចេញព្រមាន​អំពីរលកយក្ស​ស៊ូណាមិ​នោះទេ ។ 

អ្នកជំនាញ​អះអាងថា ដោយសារផ្នែក​ដែនដី​របស់ប្រទេសនូវែលហ្សេឡង់ដ៍​ គឺលាតសន្ធឹង​នៅត្រង់ចំណុច​​ដែលហៅថា ខ្សែក្រវាត់ភ្លើង​​ផែនដី គឺជាមូលហេតុ​នាំ​ឲ្យមានគ្រោះរញ្ជួយដី ហើយនិងផ្ទុះភ្នំភ្លើង​ជាបន្តបន្ទាប់ ជាពិសេស​តំបន់​ជុំវិញ​ដែលគេហៅថា ប៉ាស៊ីហ្វិករីម (Pacific Rim) ។ ទីតាំងនេះ​​គិតប្រមាណជា​៩០ភាគរយ ​នៃគ្រោះរញ្ជួយ​ដីរបស់ពិភពលោក​កើតឡើង នៅ​តំបន់នោះ។ 

គួរបញ្ជាក់ថា នៅក្នុងខែ​វិច្ឆិកា ឆ្នាំ២០១៩ ប្រទេសនូវែលហ្សេឡង់ដ៍ ​​រងការវាយប្រហារ​ពី​គ្រោះរញ្ជួយដី​ដ៏ខ្លាំង​មួយផងដែរ ដែលបានកើតឡើង​នៅ​តំបន់ L’Esperance Rock ៕ ប្រែ​សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9132912