Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើងជាង២លាននាក់ហើយ

បើតាមតួលេខរបស់សាកលវិទ្យាល័យ ​Johns Hopkins ​បានប្រកាស នៅព្រឹកថ្ងៃទី​១៤ ខែ​មេសា ថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ជាង​២លាននាក់​ និងស្លាប់​ជាង១១៩​ពាន់​នាក់។

ក្នុងរយៈពេលជាង​៤ខែកន្លងមក​​ ចាប់តាំងពីការផ្ទុះកូវីដដំបូងគេ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី​ប្រទេសចិន កាលពីចុងខែធ្នូឆ្នាំ​២០១៩ រហូតមកដល់ពេលនេះ វាបានរាលដាលជាង​​២០០ប្រទេស និងដែនដី។ ពលរដ្ឋ​រហូតដល់ជាង​២លានាក់ បានឆ្លងវីរុសនេះ​។​ ចំណែកអ្នកស្លាប់នៅលើពិភពលោក ក៏កើនឡើងដល់ជាង​១១៩ពាន់នាក់ផងដែរ ហើយអាមេរិក ជាប្រទេសនាំមុខគេ មានអ្នកឆ្លងដល់ជាង​៦៨០ពាន់នាក់ និង ស្លាប់ជាង​២៣ពាន់នាក់ ។

ប៉ុន្តែបើទោះជាមានអ្នកឆ្លង និងស្លាប់ច្រើនក្តី តែរហូតមកដល់ពេលនេះ​ស្ថានភាព​នៃការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ មានល្អប្រសើរបន្ដិច នៅក្នុងតំបន់អឺរ៉ុប​ដោយមានអ្នកឆ្លង និងស្លាប់ស្លាក់ចុះ។ អឺរ៉ុប ក៏ដូចជារដ្ឋមួយចំនួន នៅអាមេរិក បានលើកគម្រោងដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ​។

ជាមួយគ្នានេះ​ដែរ ប្រធានាធិបតីបារាំង​ លោក ​​​ម៉ាក្រុង បានបញ្ជាក់ថា​ បារាំងនឹង​ពន្យារ​ពេលដាក់ប្រទេស ក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី​១១ ខែឧសភា ។​ លោក ម៉ាក្រុង បន្តទៀតថា បច្ចុប្បន្នស្ថានភាព​ល្អប្រសើរជាងមុនបន្ដិចហើយ ប៉ុន្តែសង្គ្រាមប្រឆាំងនឹងកូវីដ នៅមិនទាន់​បញ្ចប់​នៅឡើយដែរ។

ជាមួយគ្នានេះ​ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ​ ក៏កំពុងតែខិតខំប្រឹងប្រែង ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩ ហើយនៅពេលក៏កំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង។ រីឯវ៉ាក់​សាំងទាំង​នោះ​អាចប្រើប្រាស់បាន នៅដើមឆ្នាំ​២០២១៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9132742