ភ្នំពេញ៖ កាលពីម្សិលមិញនេះ មិនមានករណីឆ្លងវីរុសកូវីដ១៩ ឡើយ ប៉ុន្តែករណីជាសះស្បើយថ្មីមានរហូតដល់ ១៤នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយទាំង ១៤នាក់នោះរួមមាន៖ បុរសជនជាតិបារាំង ៣នាក់ (អាយុ ៦៦ឆ្នាំ អាយុ ៦១ឆ្នាំ និងអាយុ ៥៨ឆ្នាំ) ស្ត្រីជនជាតិបារាំង ៧នាក់ (អាយុ ៥៩ឆ្នាំ អាយុ ៦៦ឆ្នាំ អាយុ ៦០ឆ្នាំ អាយុ ៦០ឆ្នាំ អាយុ ៦៩ឆ្នាំ អាយុ ៦០ឆ្នាំ និងអាយុ ៥៩ឆ្នាំ) ។ បុរសនិងស្ត្រីបរទេសទាំង ១០នាក់នេះ ពួកគាត់ជាភ្ញៀវទេសចរ មកលេងកម្សាន្តក្រុងព្រះសីហនុ និងបានជាសះស្បើយ ក្រោយពីធ្វើតេស្តចំនួន ២លើក លទ្ធផលអវិជ្ជាមានទាំងពីរលើក។
២នាក់ទៀតជាជនជាតិ ឥណ្ឌូនេស៊ី (មានអាយុ ៤១ឆ្នាំ និងអាយុ ៤៤ឆ្នាំ) ពួកបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យខេត្តសៀមរាបហើយ។ ខណៈបុរសជនជាតិខ្មែរ ចំនួន ២នាក់ក៏បានជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ ក្រោយធ្វើតេស្តអវិជ្ជាមានទាំងពីរលើក ដោយពួកគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោមហើយ។
គិតមកត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ ដោយនៅក្នុងចំនួនជាសះស្បើយពីជំងឺនេះសរុបមានចំនួនរហូតដល់ ៩១នាក់ ដែលស្មើរនឹង ៧៤,៥៩ភាគរយ ធៀបនឹងចំនួនអ្នកឆ្លងសរុបទាំងអស់៕ ដោយ៖ តារា