Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកទិញឧបករណ៍ធ្វើតេស្តកូវីដ-១៩ពីកូរ៉េខាងត្បូងជាបន្ទាន់

ក្រោយមានអ្នកស្លាប់ និងឆ្លង កើនឡើងជាបន្តបន្ទាប់ដោយមានចំនួនច្រើននោះមក  កូរ៉េ​ខាងត្បូង​​បានសម្រេចផ្តល់ឧបករណ៍ធ្វើតេស្ត កូវីដ-១៩ រហូតដល់៦សែនគ្រឿង ជាបន្ទាន់​ដល់អាមេរិក​។ 

បើតាមគេហទំព័រ wikipedia បានឲ្យដឹងថា បើគិតមកដល់ព្រឹកថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើទឹកដីអាមេរិក​ទាំងមូល មានករណីឆ្លងវីរុស COVID-19 សរុប ៥៨៥ ៩០៩ នាក់ ក្នុង​នោះបាត់បង់ជីវិត ២៣ ៥៧៧នាក់ និង ៤៣ ៥៩៣នាក់​ បានជាសះស្បើយ ។

ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូល​បានបញ្ជូនឧបករណ៍​ធ្វើតេស្ត​កូវីដ-១៩ជាបន្ទាន់រហូតដល់ទៅ​៦សែនគ្រឿងដល់អាមេរិក តាមសំណើ​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃទី​២៥ ខែមីនា កន្លងទៅ លោក​ត្រាំ បានស្នើ​រដ្ឋាភិ​បាល​ទីក្រុងសេអ៊ូល​​ផ្តល់ជូនឧបករណ៍ធ្វើតេស្តដល់អាមេរិក។ ប៉ុន្តែនៅពេលនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក​​ ម៉ូនជេអ៊ីន បានបញ្ជាក់ថា ទាល់តែក្រសួងសុខាភិបាល ទើបអាចសម្រេចបាន ក្នុងពេលកំពុងមានអាសន្នបែបនេះ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៣​ ខែមេសា បានផ្សាយថា យន្តហោះដឹកទំនិញមួយគ្រឿង របស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់អាមេរិកបានទៅដឹកឧបករណ៍ធ្វើតេស្ត ចំនួន​៦សែនគ្រឿង ជាបន្ទាន់ទៅកាន់អាមេរិក ដើម្បីធ្វើតេស្តលើពលរដ្ឋ ស្វែងរកវីរុសកូវីដ១៩​ឲ្យទាន់ពេលវេលា។ បើតាមគម្រោង យន្តហោះដឹកបរិក្ខារពេទ្យខាងលើ នឹងចាកចេញ​ពីទី​ក្រុងសេអ៊ូល នៅវេលាម៉ោង២២ និង៣០នាទី​ ថ្ងៃទី​១៤ ខែមេសា។

សូមបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តខាងលើរបស់កូរ៉េខាងត្បូង បានផ្តល់ទៅឲ្យអាមេរិក គឺជាការទិញលក់ ហើយមិនមែនផ្ដល់ឲ្យនោះឡើយ ដោយរដ្ឋាភិបាលអាមេរិក ជាអ្នក​ចេញលុយ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9132676