Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវិកលើនាវាផ្ទុកយន្តហោះអាមេរិកដំបូងគេ ស្លាប់ដោយសារ COVID-19 ខណៈទូទាំងប្រទេសបាត់បង់ជីវិតកើន ២៣ ៥៧៧នាក់

នាវិកមួយរូប​ នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក​ ដំបូងគេ​បានបាត់បង់ជីវិត ​ដោយសារតែ​វីរុស COVID-19 ។ នេះបើតាមការប្រកាស​របស់​កងកម្លាំងជើង​ទឹក​អាមេរិក ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០​។ 

ប្រភព Sputnik ផ្សាយថ្ងៃទី១៤ ខែមេសាថា នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក​មួយគ្រឿងនេះ មាន​អ្នកឆ្លងវីរុស COVID-19​ ប្រហែល​៦០០នាក់ ហើយកំពុង​តែតស៊ូ​ប្រឆាំង​អំពីថាតើ​ធ្វើយ៉ាងម៉េច ​ដើម្បីការពារ​​នាវិក​ប្រហែល​៤ពាន់នាក់ផ្សេងទៀត​ គេចឲ្យផុតពីការ​ឆ្លងវីរុស។ ការលើកឡើងនេះ​ក្លាយជាចំណុច​ពិភាក្សា​ថ្នាក់ជាតិផងដែរ ។ 

ប្រភព USNI News បានដកស្រង់​សេចក្តីប្រកាស​របស់​កម្លាំងជើងទឹកអាមេរិក ​ផ្សាយ​កាលពីថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២០ថា ការថែទាំវេជ្ជសាស្ត្រ​ជាប្រចាំថ្ងៃទៅលើ​នាវិក​រូបនោះ​ ចាប់ផ្តើម​លែងមានប្រសិទ្ធភាព ​​នៅព្រឹកថ្ងៃទី៩ ខែមេសា ។

ប្រភព The Wall Street Journal បានផ្សាយថា នាវិក​រូបនោះ​ មានឋានៈតូចតាច​នោះទេ ហើយមានអាយុ​ប្រហែល​៤០ឆ្នាំ ត្រូវបានប្រកាស​​ថា ទទួលមរណភាព​ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមន្ទីរពេទ្យ​យោធាជើងទឹក Guam ។ 

គួរបញ្ជាក់ថា នៅលើនាវា​ផ្ទុកយន្តហោះ​អាមេរិក​៣គ្រឿង​ផ្សេងទៀត​ ត្រូវបានរាយការណ៍ថា មាននាវិក​ឆ្លង​វីរុស COVID-19 ផងដែរ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ មិន​បណ្តាលឲ្យបាត់បង់ជីវិត​នោះទេ ។ នាវាផ្ទុកយន្តហោះ USS Ronald Reagan នៅទីក្រុង Yokosuka ប្រទេសជប៉ុន និងនាវាផ្ទុកយន្តហោះ USS Carl Vinson នៅទីក្រុង Bremerton រដ្ឋវ៉ាស៊ីនតោន ។ នាវាផ្ទុកយន្តហោះ USS Nimitz ក៏កំពុងស្ថិតនៅទីក្រុង Bremerton ផងដែរ ហើយកំពុងរៀបចំចូលចត ​នៅចុងខែ​នេះ ។ 

គិតរហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើទឹកដីអាមេរិក​ទាំងមូល មានករណី​ឆ្លងវីរុស COVID-19 សរុប ៥៨៥ ៩០៩ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៥៧៧នាក់ និង ៤៣ ៥៩៣នាក់​ បានជាសះស្បើយ ។ នេះបើតាមប្រភព wikipedia ៕ ប្រែសម្រួលដោយ៖ thach yat ​

from: https://tnaot.com/km/m/detail/article/9132639