Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ

នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយនគរបាលមូលដ្ឋានស្រុកស្ទឹងហាវ ចុះធ្វើការបង្ក្រាបទៅលើបទល្មើសគ្រឿងញៀន និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់ រួមមានឈ្មោះ សែម ញ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ និងឈ្មោះ ភា រឹទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ប្រតិបត្តិការនេះកម្លាំងជំនាញធ្វើការដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមស.ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ (ធំ ១១កញ្ចប់ តូច ០៣កញ្ចប់) និងទូរសព្ទដៃចំនួន ០៣គ្រឿង៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9132404