ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកស្រី សុន កណ្ណិកា ដែលគ្រប់គ្នាស្គាល់ថាជាតារា Facebook កាលពីប៉ុន្មានឆ្នាំមុននោះ បានឧបត្ថម្ភទឹកបាញ់សម្លាប់មេរោគ ជូនអ្នកស្រីអភិបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោក្នុងការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
យ៉ាងណាមិញខណៈប្រទេសយើងកំពុងតែប្រឹងប្រែងមិនបន្ថយដៃក្នុងការការពារកុំឲ្យមានការរាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ យើងឃើញថាមានការចូលរួមជួយគ្នាយ៉ាងខ្លាំងពីមន្ត្រីគ្រប់ជាន់ថ្នាក់ អ្នកសិល្បៈ អ្នកជំនួញ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការចេះជួយយកអាសារគ្នាដ៏ល្អក្នុងគ្រាលំបាក។
បែបនេះដើម្បីជួយក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាអនាម័យឲ្យខ្ជាប់ខ្ជួន ដោយលាងដៃជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ លើសពីនេះត្រូវនៅផ្ទះ កាត់បន្ថយការជួបជុំ និងទៅកន្លែងដែលមានមនុស្សច្រើន៕
អត្ថបទ៖ ផេង ផលធិតា