កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះមានករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ជាច្រើនករណី និងច្រើនទីតាំងខុសៗគ្នានៅទូទាំងប្រទេស។
យ៉ាងណាមិញនាថ្ងៃដដែលនេះ ដើមឈើដ៏ធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ បានបាក់រលំសង្កត់ពីលើប្រាសាទតាព្រហ្ម ស្ថិតក្នុងក្រុងអង្គរ ខេត្តសៀមរាប។
រហូតមកទល់ថ្ងៃនេះនៅពុំទាន់ទទួលបានព័ត៌មានពីអាជ្ញាធរអប្សរា អំពីផលប៉ះពាល់ដល់ប្រាសាទយ៉ាងណានៅឡើយនោះទេ៕ ដោយ ៖ សុង យូ