សុខភាព៖ មនុស្សភាគច្រើនពិតជាពុំធ្លាប់គិតដល់ថា ការគេងក្រោមខ្យល់កង្ហារដែលបាញ់ចេញមកក្រៅ បានបង្កគ្រោះថ្នាក់ដល់សុខភាព ដែលបណ្តាលឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមឡើយ។
តាមការពិសោធន៍ បានបង្ហាញថា នៅពេលលោកអ្នកគេងបើកកង្ហារពេលយប់ នោះពេលបើកភ្នែកយើងហាក់ដូចជា ស្ងួតមុខស្ងួតមាត់ ខ្យល់ដង្ហើមគ្មានសំណើម ខ្សោះជាតិទឹក ខ្សោះអស់កម្លាំង មិនស្រឡះក្នុងខ្លួន មិនងាយក្រោក និងមានអារម្មណ៍ថាមិនចង់ក្រោកពីលើគ្រែឡើយ។
ករណីនេះ មនុស្សមួយចំនួនអាចមានបញ្ហាទាក់ទងនឹងខ្យល់ ដែលពួកគេស្រូបចូលក្នុងខ្លួន ហើយវាប៉ះពាល់កាន់តែខ្លាំងចំពោះអ្នកមានជំងឺហឺត គ្រុនក្តៅ អាឡែរហ្សី និងជំងឹផ្តាសាយនៅពេលដែលខ្យល់ទាំងនោះបាញ់ចំមុខរបស់យើង។ លំហូរនៃខ្យល់បក់ស្ងួតក៏អាចធ្វើឱ្យរលាកឆ្អឹងរធ្ងន់ធ្ងរផងដែរ។ ម្យ៉ាងទៀត ខ្យល់ដែលបក់កាត់ចេញពីកង្ហារក៏រួមចំណែកបំផ្លាញស្បែករបស់លោកអ្នកផងដែរ។
ចលនាខ្យល់កង្ហារក្នុងល្បឿនលឿន ឬយឺតក៏ដោយ អាចធ្វើឱ្យហួតជាតិសំណើមពីមាត់ និងច្រមុះ ដែលនឹងបង្កឱ្យភ្នែក និងច្រមុះរបស់យើង មានភាពស្ងួត។ វាក៏អាចនាំឱ្យរាងកាយរបស់អ្នកព្យាយាមបង្កើនភាពស្ងួតដោយផលិតទឹករំអិលកាន់តែច្រើន។
ចំពោះអ្នកដែលគេងលក់ដោយបើកភ្នែកតិចៗ វាក៏អាចមានគុណវិបត្តិផងដែរ នៅពេលដែលភ្នែកស្ងួត ហើយបណ្តាលឱ្យមានការរលាកភ្នែកកើតឡើង។ អ្នកក៏នឹងអាចមានការឈឺចាប់នៅក្នុងសាច់ដុំរបស់អ្នកនៅពេលដែលខ្យល់ត្រជាក់ដែលប្រមូលផ្តុំនឹងធ្វើឱ្យសាច់ដុំរបស់អ្នកតឹងណែននិងរមួល។
ប៉ុន្តែសម្រាប់អ្នកដែលខ្វះកង្ហារមិនបាន មានវិធីបង្កានូវបញ្ហាសុខភាពមួយចំនួន៖
– ឧស្សាហ៍សម្អាតកង្ហារ និងស្លាបរបស់វាជាប្រចាំ។
– កុំបើកកង្ហារដាក់ជិតខ្លួនពេក។
– ត្រូវសម្អាតបន្ទប់ឱ្យស្អាតជានិច្ច ជាពិសេសធូលីដី។
– កុំបើកង្ហារឱ្យចំមុខ។
– រក្សាជាតិសំណើម ដោយដាក់ទឹកនៅជិតកង្ហារ៕