Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ងាត់ៗ! Rice ចង់ផ្លាស់ទៅលេងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួនម្នាក់

ខ្សែបម្រើ Declan Rice របស់ក្លិប West Ham បាននិយាយថាគាត់ចង់ផ្លាស់ទៅលេងជាមួយមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Mason Mount ដែលកំពុងលេងឱ្យក្លិបតោខៀវ Chelsea នៅក្នុងក្របខណ្ឌ Premier League។

ខ្សែបម្រើ Rice គឺជាមិត្តរួមក្រុមដ៏ជិតស្និតរបស់កីឡាករ Mount នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែបច្ចុប្បន្នពួកគេទាំងពីរកំពុងតែលេងនៅក្លិបផ្សេងគ្នា។

កាលពីពេលថ្មីៗនេះ Rice បាននិយាយនៅក្នុងបណ្តាញ Youtube  ដ៏ល្បីរបស់អង់គ្លេស Copa90 ថា “ខ្ញុំចង់លេងជាមួយគាត់ (Mount) នៅកម្រិតក្លិបឈុតធំម្តងទៀត ។ រឿងមួយដែលយើងតែងតែនិយាយកាលពីនៅក្មេងនោះគឺ យើងតែងតែចង់លេងជាមួយគ្នានៅក្លិបឈុតធំ ប៉ុន្តែជាក់ស្តែងយើងទាំងពីរកំពុងលេងនៅក្លិបផ្សេងៗគ្នា។”

គួរឱ្យដឹងដែរថា ខ្សែបម្រើ Declan Rice គឺជាអតីតយុវជនរបស់ក្លិបតោខៀវ Chelsea កាលពីឆ្នាំ២០០៦ ដល់ ២០១៤ ហើយក្រោយមករូបគេបានផ្លាស់ទៅលេងឱ្យក្លិប West Ham រហូតមកដល់ពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ក្លិប Chelsea ក៏ចង់បានរូបគេត្រឡប់មកលេងជាមួយក្រុមវិញផងដែរ ខណៈដែលកុងត្រារូបគេជាមួយ West Ham មានសុពលភាពរហូតដល់ឆ្នាំ២០២៤៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ evening standard

from: https://tnaot.com/km/m/detail/article/9131003