នាវាផ្ទុកយន្តហោះឡាវនីញ (Liaonig) របស់ចិន បានចូលរួមជាមួយកម្លាំងទាហានជើងទឹក ដើម្បីធ្វើសមយុទ្ធ ខណៈពិភពលោកកំពុងតែតានតឹង ដោយសារកូវីដ-១៩។
កម្លាំងទាហានការពារដែនសមុទ្រកោះតៃវ៉ាន់ ក៏បានដាក់ពង្រាយ កម្លាំងទាហាន ដើម្បីតាមដាននាវាផ្ទុកយន្តហោះចិន និងនាវាចម្បាំងពីរគ្រឿងបំពាក់មីស៊ីលអមការពារនាវាផ្ទុកយន្តហោះខាងលើ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា នៅថ្ងៃទី១២ ខែមេសា នាវាផ្ទុកយន្តហោះឡាវនីញ បានធ្វើដំណើរនៅតំបន់ភាគខាងកើត នៃកោះតៃវ៉ាន់ ក្រោយមកក៏ឆ្ពោះ ទៅកាន់សមុទ្រភាគខាងត្បូង នៃកោះតៃវ៉ាន់ ដើម្បីបំពេញសកម្មភាពសមយុទ្ធជាមួយទាហានជើងទឹកនៅទីនោះ។
នាវាផ្ទុកយន្តហោះខាងលើរបស់ចិន គឺជានាវាតែមួយគត់ដែលបំពេញបេសកម្ម នៅដែនសមុទ្រ ប៉ាស៊ីហ្វិក។ ចំណែកនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt មាននាវិកឆ្លងកូវីដ១៩ ក៏បានចាកចេញពីទីនោះ ទុកឲ្យមានចម្លោះប្រហោង នៅតំបន់សមុទ្រយុទ្ធសាស្ត្រដ៏សំខាន់នោះ៕ប្រែសម្រួលដោយ MEO