Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសទីក្រុងប៉ាទីយ៉ា បង្កើនការអនុវត្ដបម្រាមគ្មានសង្រ្កាន្ដចូលឆ្នាំ

បណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលុបចោលនូវសង្រ្កាន្ដចូលឆ្នាំថ្មី​ប្រពៃណីជាតិរបស់ខ្លួន រួមមានកម្ពុជា ថៃ និងមីយ៉ាន់ម៉ា​…ជាដើម ដើម្បីជាវិធានការទប់ស្កាត់​នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ហើយមកដល់ពេលនេះដែរ បូលិសទីក្រុងប៉ាទីយ៉ា បានចេញល្បាត ដើម្បីអនុវត្ដច្បាប់នេះឲ្យមានប្រសិទ្ធភាព។

បើតាមប្រតិទិន នៃបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា នៅតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវជាដើម បានកំណត់យកពិធីសង្រ្កាន្ដចូលឆ្នាំថ្មី នៅចន្លោះពីថ្ងៃទី១៣​ដល់ទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ ប៉ុន្ដែដោយសារនៅឆ្នាំនេះ វីរុសកូវីដ១៩កំពុងរាតត្បាត​ខ្លាំងពេក ទើបបណ្ដាប្រទេសទាំងនោះ បានលុបចោលនូវសង្រ្កាន្ដចូលឆ្នាំថ្មី។

ដើម្បីជាវិធានការដ៏ម៉ឺងម៉ាត់នោះ​ ប៉ូលិសថៃបានចេញល្បាត និងអំពាវនាដល់អ្នកស្រុកកុំឲ្យ​ចេញក្រៅផ្ទះ ប្រមូលផ្ដុំគ្នាធ្វើសង្រ្កាន្ដ។ ប៉ូលិសថៃបានចេញល្បាតទប់ស្កាត់ កុំឲ្យពលរដ្ឋលេង​ជះទឹក​នេះ ចាប់ពីថ្ងៃទី១០-១៩ ខែមេសា ព្រោះនេះជាវិធានការល្អ សម្រាប់​ទប់ទល់នឹង​ការឆ្លងវីរុសកូវីដ១៩។

រដ្ឋាភិបាលថៃបានលុបចោលសង្រ្កាន្ដឆ្នាំថ្មី ហើយចេញបទបញ្ជាថា ឆ្នាំថ្មីនេះ នឹងមិនត្រូវ​បានរៀបចំ នាពេលនេះឡើយ។ ប៉ុន្ដែរដ្ឋាភិបាល អាចនឹងលើកពេល រហូតដល់ខែកក្កដា នៅពេលវីរុសនេះរលាយបាត់អស់។

មន្រ្ដីជំនាញ បានបញ្ជាក់ថា ការប្រារព្ធពិធីសង្រ្កាន្ដនេះ គឺជាឱកាស នៃការនាំឲ្យមានការចម្លង​វីរុសដ៏កាចសាហាវនេះ ព្រោះនៅក្នុងពិធីនោះមានមនុស្សចូលរួមច្រើន។ ដូច្នេះវានឹងនាំឲ្យ​មានការចម្លងកាន់តែខ្លាំងឡើង ពីមនុស្សម្នាក់ទៅកាន់មនុស្សច្រើនគ្នា។

ក្រៅពីនេះ អាជ្ញាធរថៃ ក៏បានហាមប្រាមដល់ការលក់ស្រា ហើយដាក់ទោសទណ្ឌដល់អ្នកផឹក​ថែមទៀត​ផង។ អ្នកប្រមូលផ្ដុំគ្នាផឹកស៊ី ទោះជាទោះជាមានគ្នាច្រើន ឬតិចក៏អាច​ប្រឈម​នឹងការពិន័យ​ជាប្រាក់ជាង៣ពាន់ដុល្លារ​ ឬជាប់គុក រយៈពេល១ឆ្នាំថែមទៀតផង។ ដោយឡែក​ពិធីសាសនា​ ឬព្រឹត្ដិការណ៍ផ្សេងៗក៏ត្រូវបានហាមឃាត់ផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9130796