Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោះលីគត្រូវផ្អាក Hertha Berlin រកបានគ្រូបង្វឹកថ្មីជំនួស Klinsmann ដែលចាកចេញ

បាល់ទាត់៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ Hertha Berlin បានប្រកាសតែងតាំងគ្រូបង្វឹកទី៤ របស់ខ្លួនក្នុងរដូវកាលនេះគឺលោក Bruno Labbadia បន្តតំណែងពីលោក Jurgen Klinsmann ដែលចាកចេញ។ លោក Labbadia មកដល់ពេលនេះគឺជំនួសតំណែងលោក Alexander Nouri ដែលបានដឹកនាំបណ្តោះអាសន្នបាន ៤ប្រកួតមកហើយបន្តពីលោក Klinsmann ។

លោក Klinsmann ត្រូវបានតែងតាំងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំមុន តែអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ធ្លាប់ដឹកនាំអាមេរិករូបនេះ ក៏បានចាកចេញទៅវិញក្រោយដឹកនាំបានទើបតែ ៩ប្រកួត។ ចំណែកលោក Bruno Labbadia វ័យ ៥៤ឆ្នាំមុនមកដល់ Hertha Berlin នេះលោកធ្លាប់ដឹកនាំក្លិបជាច្រើននៅអាល្លឺម៉ង់ ដូចជា Wolfsburg, Stuttgart, Hamburger, Bayer Leverkusen, Greuther Furth និង Darmstadt ៕

from: https://tnaot.com/km/m/detail/article/9130747