វាយកូនបាល់៖ ការប្រកួតវាយកូនបាល់ផ្នែកនារីនៃពានរង្វាន់ Rogers Cup ត្រូវបានលើកពេលមួយឆ្នាំដោយសារមេរោគរាតត្បាត Covid-19 ។ ការសំរេចចិត្តលើកពេលមួយឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីគ្រប់ការប្រកួតវាយកូនបាល់អាជីពទាំងនារី និងបុរសសុទ្ធតែត្រូវបានផ្អាករហូតដល់ខែកក្កដា ទី១២ ជាថ្ងៃជូនដំណឹងថ្មី។
ការប្រកួតពានរង្វាន់ Rogers Cup ផ្នែកនារីនេះ បើតាមកាលវិភាគគឺគ្រោងធ្វើឡើងនៅអំឡុងខែសីហា នៅទីក្រុង Montreal ប្រទេសកាណាដា។ ចំណែកការប្រកួតផ្នែកបុរសពាន Rogers Cup ដដែលនេះនៅមិនទាន់ប្រកាសពីការលើកពេលរឺអត់នៅឡើយ។ រៀងរាល់ឆ្នាំការប្រកួតពានរង្វាន់ Rogers Cup ធ្វើឡើងនៅប្រទេសកាណាដា ដែលបែងចែកគ្នាបើផ្នែកនារីធ្វើនៅ Montreal នោះការប្រកួតបុរសធ្វើនៅទីក្រុង Toronto ។ ឆ្នាំមុនផ្នែកនារីកីឡាការិនី Bianca Andreescu គឺជាជើងឯក បន្ទាប់ពីកីឡាការិនីអាមេរិក Serena Williams ដើរចេញពីការប្រកួតក្រោយរបួសនៅសិតដំបូង៕