នាវាផ្ទុកយន្តហោះបារាំងឈ្មោះ Charles De Gaulle បានវិលត្រឡប់មកកាន់ប្រទេសវិញ ក្រោយពេលមាននាវិកនៅលើនាវានោះ ឆ្លងកូវីដ-១៩ ។ជាមួយគ្នានេះ នាវិក១៩០០នាក់ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។
កាលពីថ្ងៃទី១២ ខែមេសា នាវា Charles De Gaulle បានចូលដល់កំពង់ផែ Toulon ដែលជាទីតាំងទាហានជើងទឹក ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង ក្រោយបញ្ជូននាវានេះត្រឡប់មកប្រទេសជាបន្ទាន់ ដោយសារមាននាវិកឆ្លងកូវីដ១៩។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកបារាំង ប្រចាំនៅដែនសមុទ្រមេឌីទែរ៉ាណេ លោក Christine Ribbe បានឲ្យដឹងថា ក្រោយពេលចូលចតនៅកំពង់ផែន នាវិកទាំង១៧០០នាក់ និងនាវិក២០០នាក់ទៀត នៅលើនាវាចម្បាំងការពារ ត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក រយ.២សប្តាហ៍ដើម្បីត្រួតពិនិត្យ។ ការធ្វើតេស្តលើទាហានទាំង១៩០០នាក់នឹងត្រូវធ្វើឡើង ក្រោយរយៈពេល១៤ថ្ងៃ ។
គិតមកដល់ពេលនេះមានទាហានបារាំងនៅលើនាវាផ្ទុកយន្តហោះបានឆ្លងកូវីដ៥០នាក់ហើយ ប៉ុន្តែអ្នកឆ្លងទាំងអស់មានសុខភាពល្អជាធម្មតា ដោយសារតែកម្លាំងទាហានមានការហ្វឹកហាត់ និងកម្លាំងមាំមួន៕ ប្រែសម្រួលដោយ៖ MEO