Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ទទួលបានជំនួយបរិក្ខារពេទ្យ៣០តោនពីចិន

នៅពេលនេះរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានសម្រេចពន្យារច្បាប់បម្រាមគោចរ បន្ថែម ៣០ថ្ងៃ​ទៀត នៅទូទាំងប្រទេស ដោយសារតែមិនទាន់មានសញ្ញាថយចុះ នៃកូវីដ-១៩ ក្នុង​ប្រទេស​នេះ។

នៅក្នុងសេចក្តីប្រកាស អនុប្រធានាធិបតីវេណេហស្ស៊ុយអេឡា​ លោក Venezuela Delcy Rodriguez បានបញ្ជាក់ថា ការសម្រេចខាងលើ គឺដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស ដ៏កាចសហាវនេះ​។

ចំណែកប្រធានាធិបតី​​ នីកូឡាស ម៉ាឌូរ៉ូ​ បានអំពាវនាវដល់ពលរដ្ឋ ឲ្យ​មានស្មារតីចូលរួម ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ ឲ្យមានប្រសិទ្ធភាពបំផុត ។ វេណេហ្ស៊ុយអេឡា​បាន ដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្តាល​ខែមីនា ហើយពេលនេះ​បន្តពន្យារពេលបន្ថែម​ទៀត ដោយការឆ្លងនៅតែកើនឡើង។ នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា មានអ្នកស្លាប់ដោយកូវីដ​-១៩ ចំនួន៩នាក់ និងឆ្លងរាលដាលដល់​ពលរដ្ឋ ១៨១នាក់។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានប្រកាសផងដែរថា រដ្ឋាភិបាលទទួលបានជំនួយ​បរិក្ខារពេទ្យ ពីរដ្ឋាភិបាលចិន​ ចំនួន ៣០តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩​កុំឲ្យឆ្លងរាល​ដាលបន្ដ។

ក្នុងចំណោមជំនួយទាំងអស់នោះ រួមមានឧបករណ៍ធ្វើតេស្ត រហូតដល់ទៅ​១៥ពាន់គ្រឿង​សម្រាប់ធ្វើតេស្តឲ្យទាន់ពេលវេលា ។ ក្រៅពីនេះនៅមានបរិក្ខារចាំបាច់​ជាច្រើន​ទៀត សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩៕ ប្រែសម្រយលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9130510