Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាចម្រៀងស្រី ០៣រូបជាសមាជិកក្រុមTWICE ដែលគួរឱ្យស្រឡាញ់បំផុតពេលមើលពីចំហៀង

TWICE គឺជាកំពូលក្រុមចម្រៀងស្រីនៅប្រទេសកូរ៉េ ដែលមានសមាជិកទាំងអស់ ០៩នាក់។ ពួកគេម្នាក់ៗ មានសម្រស់ស្រស់ស្អាតមួយបែបៗម្នាក់ ដែលអង្រួនបេះដូងអ្នកគាំទ្ររបស់ពួកគេ លង់ស្រឡាញ់ដកចិត្តមិនរួច។

រូបតំណាង

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែតនៅកូរ៉េ បានធ្វើការឆ្លើយឆ្លងគ្នាទៅវិញទៅមកលើបណ្តាញសង្គមនានាអំពីសម្រស់របស់សមាជិកក្រុមចម្រៀងស្រីនេះ រហូតឈានទៅដល់មានការពន្យល់ពីមូលហេតុដែលសម្រស់របស់សមាជិកមួយចំនួនក្នុងក្រុម មានភាពស្រស់ស្អាតដាច់គេ។ អ្នកគាំទ្រ បានជ្រើសរើសនូវតារាចម្រៀងស្រីកំពូលសម្រស់ក្នុងក្រុម ០៣នាក់ ដែលស្អាតជាងគេបំផុតនៅពេលមើលពីចំហៀង។

រូបតំណាង

១. Dahyun

កែវភ្នែករបស់ Dahyun មើលទៅហាក់ដូចជាកំពុងបញ្ចេញនូវពន្លឺភ្លឺយ៉ាងត្រចះត្រចង់ នៅពេលមើលពីចំហៀង។ ជាមួយនឹងច្រមុះស្រួច និងកែវភ្នែកដែលពោរពេញដោយពន្លឺ បានធ្វើឱ្យសម្រស់របស់នាងស្អាតដូចជាទេពធីតា។

រូបតំណាង

រូបតំណាង

រូបតំណាង

២. Sana

រោមភ្នែកវែង និងថ្ពាល់ខ្ពស់របស់ Sana គឺបានធ្វើឱ្យនាងកាន់តែមានភាពលេចធ្លោបំផុតនៅក្នុងទិដ្ឋភាពពីចំហៀងរបស់នាង។ សម្រស់របស់នាង មើលទៅប្រៀបបីដូចជាកូនតុក្កតាក្រមុំអ៊ីចឹង។

រូបតំណាង

រូបតំណាង

រូបតំណាង

៣. Chaeyoung

សមាជិកក្នុងក្រុមចុងក្រោយ គឺកញ្ញា Chaeyoung។ សម្រស់នាង ពិតជាមានភាពទាក់ទាញបំផុតជាមួយនឹងច្រមុះ និងបបូរមាត់ដ៏គួរឱ្យស្រឡាញ់ នៅពេលដែលយើងមើលនាងពីចំហៀង។

រូបតំណាង

រូបតំណាង

រូបតំណាង

តើតារាចម្រៀងស្រីដ៏ស្រស់ស្អាតទាំង ០៣ខាងលើមួយណា ដែលអ្នកយល់ថាគួរឱ្យស្រឡាញ់ជាងគេ? 

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Koreaboo

 

from: https://tnaot.com/km/m/detail/article/9130424