Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលស្រីលង្កា៖ សពអ្នកស្លាប់ដោយកូវីដ-១៩ ត្រូវតែបូជាទាំងអស់

រដ្ឋាភិបាលស្រីលង្កា បានចេញបញ្ជាឲ្យបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ទាំងអស់​ មិនថា អ្នក កាន់សាសនាអ្វីនោះឡើយ។ បទបញ្ជាខាងលើរងការជំទាស់យ៉ាងខ្លាំង​ពីក្រុមអ្នកកាន់​សាសនា​អ៊ិស្លាម នៅក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្រីលង្កា នៅថ្ងៃទី​១៣ ខែមេសា ​បានបញ្ជាក់យ៉ាងច្បាស់ថា​«សពជនរងគ្រោះដោយកូវីដ-១៩ គឺត្រូវតែបូជាទាំងអស់»។

សារព័ត៌មាន​ AFP នៅព្រឹកថ្ងៃទី​១៣ ខែមេសា បានផ្សាយថា នៅប្រទេសស្រីលង្កា មាន​អ្នកឆ្លង​កូវីដ-១៩ កើនឡើងដល់​២១០នាក់ និងស្លាប់​៧នាក់​។ ក្នុងចំណោមអ្នកស្លាប់ទំាង​៧នាក់ មានអ្នកកាន់សាសនាអ៊ិស្លាម៣នាក់។ ប៉ុន្ដែគ្រួសារសពរអ្នកកាន់សាសនាអ៊ិស្លាម មិនយល់ព្រមឲ្យបូជានោះឡើយ ព្រោះសាច់ញាតិគិតថា ខុសទៅនឹងទំនៀមទម្លាប់ របស់សាសនិកអ៊ិស្លាម ។ ក្នុងចំណោមពលរដ្ឋស្រីលង្កា​ ចំនួន២១លានលាននាក់ មានអ្នកកាន់សាសនាអ៊ិស្លាម រហូតដល់ទៅ​១០ភាគរយ។

បទបញ្ជាខាងលើនេះ អាចបង្កឲ្យមានវិវាទ កាន់តែខ្លាំង រវាងរដ្ឋាភិបាលស្រីលង្កា និងក្រុមសហគមន៍អ្នកកាន់សាសនាអ៊ិស្លាម។ ជាមួយគ្នានេះ អគ្គនាយក អង្គការលើក​លែង​ទោស ពិភពលោកប្រចាំ នៅតំបន់អាស៊ីភាគខាងត្បូង ​​លោក Biraj Patnaik បានបញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកនេះ​ រដ្ឋាភិបាលគួរតែ​ផ្តល់ឱកាសឲ្យសហគមន៍រួបរួមគ្នា ជាជាងធ្វើឲ្យបែកបាក់ នៅក្នុងសង្គមកាន់តែខ្លាំងឡើង៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9130270