Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកវិភាគថា ការផលិតកម្មប្រេង ​​បើអាចកាត់បន្ថយបាន​ពី១៥លានធុង​ទៅ​៣០លានធុង​ក្នុងមួយថ្ងៃ ទើប​ជាការ​ប្រសើរ

តម្លៃប្រេង​កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឡើងខ្ពស់បន្តិច បន្ទាប់ពីប្រទេស​ផលិតប្រេងធំៗ ​បានព្រមព្រៀងគ្នា​កាត់បន្ថយ​ការផលិត​ទិន្នផលប្រេង​យ៉ាងច្រើនសន្ធឹក ជិត​១០លានធុង​ក្នុងមួយថ្ងៃ ។ 

តាមការចេញផ្សាយរបស់ប្រភព AFP បញ្ជាក់ថា សន្ទស្សន៍​ហ៊ុនប្រេងឆៅ West Texas Intermediate របស់អាមេរិក​បានកើនឡើងប្រហែល​៥​ភាគរយ​ នៅត្រឹម​២៣,៩៤ដុល្លារ​ ក្នុង​មួយបារ៉ែល នៅក្នុងការជួញដូរ​ពេលរសៀល​នៅអាស៊ី ក្រោយពីការកើនឡើង​ជិត​៨ភាគរយ ។ 

ប្រេងឆៅ​ប្រភេទ Brent ដែលជាតម្លៃគោល​អន្តរជាតិ បានធ្លាក់ចុះបន្តិច​បន្ទាប់ពីការកើនឡើងខ្លាំងមុនពេល​ធ្វើពាណិជ្ជកម្ម គឺ​៤,២ភាគរយ​ នៅត្រឹម ៣២,៨៣ដុល្លារ ក្នុងមួយបារ៉ែល ។ 

សប្តាហ៍ថ្មីៗកន្លងមកនេះ តម្លៃប្រេង​ឆៅ​មានការធ្លាក់ចុះយ៉ាងគំហុក​ដោយសារតែការរាតត្បាត​ពីវីរុស COVID-19 ហើយ​និងការផ្ទុះ​នូវសង្គ្រាម​តម្លៃប្រេង​រវាងអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានអង្គការ​OPEC ហើយនិងប្រទេសរុស្ស៊ី ។ 

ប៉ុន្តែ​នៅក្នុងកិច្ចប្រជុំ​តាមវីដេអូខនហ្វឺរេន កាលពីថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២០ ប្រទេសផលិតប្រេងទាំងអស់បាន​ព្រមព្រៀង​កាត់បន្ថយ​ផលិតកម្ម​​​៩,៧លានបារ៉ែល​ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ។ មុននេះ​ គេបានសម្រេច​កាត់បន្ថយ​ផលិត​១០លានធុង​ក្នុងមួយថ្ងៃ ។ 

អគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo បានហៅការកាត់បន្ថយនេះថា ជា“ប្រវត្តិសាស្ត្រ” ហើយកិច្ចព្រមព្រៀងនេះបានលេចចេញជាសញ្ញានៃការបញ្ចប់សង្គ្រាមតម្លៃដ៏ជូរចត់រវាងទីក្រុងរីយ៉ាដ និងទីក្រុងមូស្គូ ។

ក្រុមអ្នកវិភាគ​បានខកចិត្តចំពោះការកាត់បន្ថយផលិតកម្មប្រេងមួយនេះ ។ អ្នកវិភាគអះអាងថា ការផលិតកម្ម ​​បើអាចកាត់បន្ថយបាន​ពី១៥លានធុង​ទៅ​៣០លានធុង​ក្នុងមួយថ្ងៃបាននោះ ទើប​ជាការ​ប្រសើរ ពីព្រោះ​ការរាតត្បាត​វីរុស COVID-19 មាននៅគ្រប់ទីកន្លែង​ ។ 

ការស្តុកទុក​ប្រេងនៅទូទាំងពិភពលោក​ ក៏កំពុងតែពេញ​ប្រៀបយ៉ាងឆាប់រហ័ស ។ 

លោក Andy Lipow ប្រធានក្រុមហ៊ុន Lipow Oil Associates LLC នៅទីក្រុង Houston រដ្ឋតិចសាស់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ កិច្ចព្រមព្រៀងនេះគឺតិចជាងការរំពឹងទុករបស់ទីផ្សារបន្តិច។ អ្នកវិភាគនៅតែមានការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះ អាចនឹងយឺតពេល ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9130257