Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានសមាគមបាល់ទាត់ប្រទេសហ្កាបុងថា Aubameyang គួរតែចេញពី Arsenal ដើម្បីអាជីពជោគជ័យ

បាល់ទាត់៖ ប្រធានសមាគមបាល់ទាត់នៃប្រទេសហ្កាបុងលោក Pierre Alain បាននិយាយថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang គួរតែចាកចេញ Arsenal ដើម្បីស្វែងរកអាជីពជោគជ័យជាងនេះ។ Aubameyang រដូវកាលមុនគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេម្នាក់ នៅក្របខណ្ឌ English Premier League ដោយមានសរុប ២២គ្រាប់។

កិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅចុងរដូវកាល២០២១។ លោក Pierre Alain បាននិយាយថា Arsenal ហាក់មិនមានគោលដៅធំឡើយនៅអឺរ៉ុប ដូច្នេះ Aubemeyang គួរតែស្វែងរកក្លិបណាដែលមានមហិច្ឆតាធំជាងនេះ។ រដូវកាល២០១៩ – ២០២០ គិតមកត្រឹមពេលផ្អាកដោយសារមេរោគ Covid-19 អតីតខ្សែប្រយុទ្ធ Dortmund រូបនេះស៊ុតបញ្ចូលទីបាន ២០គ្រាប់អោយ Arsenal គ្រប់ក្របខណ្ឌ។ តាំងពីផ្ទេរមកពី Dortmund មកកាន់ Arsenal ក្នុងតំលៃ ៥៦លានផោនកាលពីខែមករាឆ្នាំ២០១៨ Aubameyang មិនទាន់ឈ្នះពានណាមួយជាមួយក្លិបនៅទីក្រុងឡុងដ៍ឡើយ តែបានត្រឹមឈឺចាប់នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League និង Carabao Cup ។ AC Milan និង Barcelona ត្រូវបានគេដឹងថា មានគោលដៅចង់បានខ្សែប្រយុទ្ធជំរើសជាតិហ្កាបុងរូបនេះ៕

from: https://tnaot.com/km/m/detail/article/9130158