ប្រណាំងរថយន្ត៖ អតីតវិរៈបុរសប្រណាំងរថយន្ត F1 ចក្រភពអង់គ្លេសលោក Stirling Moss បានទទួលមរណភាពហើយក្នុងវ័យ ៩០ឆ្នាំដោយរោគាពាធ។ លោក Stirling Moss ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកប្រណាំងរថយន្ត F1 ម្នាក់ក្នុងប្រវត្តិសាស្ត្រ។
កាលពីដើមឆ្នាំ២០១៨ លោកបានឈប់បង្ហាញខ្លួននៅខាងក្រៅ ដោយត្រូវសម្រាកព្យាបាលជំងឺរបស់លោកតែនៅក្នុងមន្ទីរពេទ្យ។ លោក Moss ធ្លាប់បានចំណាយពេល ១៣៤ថ្ងៃម្តងរួចមកហើយ នៅក្នុងមន្ទីរពេទ្យដោយ សារជំងឺសួត នៅពេលលោកចំណាយពេលលំហែកាយ នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦។ និយាយពីប្រវត្តិកីឡារបស់លោកវិញ Stirling Moss ធ្លាប់ឈ្នះការប្រណាំង ១៦ ក្នុងចំណោម ៦៦ប្រកួតនៅក្នុងការប្រកួត F1 ចន្លោះឆ្នាំ១៩៥១ ដល់ ១៩៦១។ លោកបានក្លាយជាបុរសអង់គ្លេសដំបូង ដែលឈ្នះការប្រកួតលើទឹកដីអង់គ្លេសខ្លួនឯងនៅឆ្នាំ១៩៥៥៕