Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Real Madrid និង Barcelona ខាតបង់ជិត ២០លានដុល្លារក្រោយព្រឹត្តិការណ៍ ICC ត្រូវពន្យារពេល

បាល់ទាត់៖ អ្នកគាំទ្រភាគច្រើនបានទន្ទឹងរង់ចាំ នៃការត្រឡប់មកវិញនៃព្រឹត្តិការណ៍បាល់ទាត់ ស្របពេលដែលសកម្មភាពបាល់ទាត់ទាំងអស់កំពុងត្រូវបានផ្អាក និងពន្យារពេលនោះព្រឹត្តិការណ៍ ពានរង្វាន់មិត្តភាពអន្តរជាតិកំដៅសាច់ដុំ International Champions Cup ឬ ICC ឯណេះវិញក៏បានប្រកាសពីការផ្អាកព្រឹត្តិការណ៍ ប្រចាំឆ្នាំរបស់ខ្លួនលើកទៅឆ្នាំ២០២១ វិញដូចគ្នា។

ក្រោយពីព្រឹត្តិការណ៍នេះត្រូវបានប្រកាសផ្អាក គេក៏បានដឹងពីការលុបចោលនៃការរំពឹងទុកនៃជំនួប El Clasico នៅលើទឹកដី Las Vegas ជាមួយកីឡដ្ឋានថ្មី ដែលបម្រុងទុកសម្រាប់ត្រៀមស្វាគមន៍ការប្រកួតដ៏ពិសេសនេះ។ ជាមួយការប្រកាសពន្យារពេលទៅកាន់ឆ្នាំ២០២១នេះ គេក៏បានសម្លឹងឃើញពីការខូចខាតទឹកប្រាក់ប្រមាណជា១៨លានអឺរ៉ូសម្រាប់ក្រុមទាំងពីរ ខណៈដែលការប្រកួតនេះត្រូវបានលុបចោលទាំងស្រុង នៅលើទឹកដីសហរដ្ឋអាមេរិកដោយសារការផ្ទុះឡើងឥតឈប់ឈរនៅវីរុស Covid-19 ស្របពេលការប្រកួត ICC Cup នៅលើទឹកដីចិនឯណេះវិញ ត្រូវបានគេរំពឹងថានឹងអាចរៀបចំបាន ប៉ុន្តែត្រូវរង់ចាំតាមដានឱ្យកាន់តែជាក់លាក់ជាងនេះជាមុនសិន៕

from: https://tnaot.com/km/m/detail/article/9129963