ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន៤នាក់ពាក់ព័ន្ធករណី២ផ្សេងគ្នាទៅកាន់តុលាការ នៅព្រឹកថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ។
ជនសង្ស័យទាំង៤ នាក់ដែលជាប់ពាក់ព័ន្ធនិងករណី២ផ្សេង គ្នានោះមានករណីទី១ គឺកាន់កាប់អាវុធខុសច្បាប់ និងករណីទី២ ប្រើប្រាស់សារធាតុញៀនខុសច្បាប់។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ សង្ស័យទាំង៤នាក់ខាងលើនេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ ដោយ៖ ផេង ភាព