Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់ប្រហារ​នៅកាលីហ្វ័រញ៉ា ក្នុងពិធីជប់លៀង របួស៦នាក់

ប៉ូលិស​នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ បាន​បញ្ជាក់ប្រាប់ប្រភព BBC ផ្សាយ​កាលពី ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២០ថា មនុស្ស​៦នាក់​បានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុង​ពិធីជប់លៀង​​មួយ។ 

ការបំផ្ទុះអាវុធនេះ បានកើតឡើង នៅក្នុងអំឡុងពេល ​​នៅទូទាំង​រដ្ឋ​ ក៏ដូចជាប្រទេស​កំពុង​អនុវត្ត​​គោលការណ៍ណែនាំ​ ស្តីអំពីការរឹតបន្តឹង​ការជួបជុំគ្នា ការឃ្លាតឆ្ងាយពីសង្គម ឬ​ផ្អាក​ការចេញពី​ផ្ទះ ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាត​ នៃវីរុស COVID-19 ។

ប៉ូលិស​ក្នុងតំបន់​ បានបញ្ជាក់ថា ការបាញ់ប្រហារនេះបាន​កើតឡើង​​ កាលពីថ្ងៃ​ទី១០ ខែ​មេសា នៅក្នុងអគារផ្ទះល្វែង​មួយកន្លែង​ នៅទីក្រុង Bakersfield ។ 

ប្រភពបន្តថា ស្ត្រី​៤នាក់ បុរសម្នាក់ និងក្មេងស្រីម្នាក់​ កំពុង​ស្ថិតក្រោមការព្យាបាល ដោយ​សារតែរងនូវគ្រាប់កាំភ្លើង ​កាលពីអំឡុងពេលបាញ់ប្រហារនោះ។ ប៉ុន្តែ​ស្ថានភាព​របួស​របស់ពួកគេ មិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ។ 

ទោះជា​យ៉ាងណា​ក៏ដោយ ប៉ូលិសមិន​ទាន់​មានការចាប់ខ្លួន​ណាមួយ​ទេ។ តែមនុស្ស៤នាក់​ដែលគេបានប្រទះឃើញ ​រត់គេចខ្លួនតាមរថយន្តមួយគ្រឿងនោះ ត្រូវបានគេសង្ស័យថា ជាអ្នកបង្កការបំផ្ទុះអាវុធនោះ។ 

គួរបញ្ជាក់ថា នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានការរឹតបន្តឹង​ការធ្វើចរាចរ​ជាខ្លាំង ចាប់តាំងពីខែ​មីនា មកម្ល៉េះ ដើម្បីទប់ស្កាត់​ការចម្លង​វីរុស COVID-19។ គិតត្រឹមថ្ងៃទី១១ ខែមេសា រដ្ឋលីហ្វ័រញ៉ា មានអ្នកឆ្លង​វីរុស COVID-19 សរុប​២១ ៧៩៤នាក់ និង​៦៥១នាក់​បាត់បង់ជីវិត ។ 

ពលរដ្ឋនៅក្នុងរដ្ឋមួយនេះអាចចាកចេញពីលំនៅឋានបាន​តែ​ ក្នុងករណី​ចាកចេញទៅទិញ​គ្រឿងទេស និងថ្នាំពេទ្យ ឬហាត់ប្រាណប៉ុណ្ណោះ ។ 

អាជីវកម្មសំខាន់​ត្រូវបង្ខំឲ្យបិទទ្វារ លើកលែងតែ​ហាងលក់គ្រឿងទេស, ឱសថស្ថាន និងស្ថានីយប្រេងឥន្ធនៈ​ អាចនៅបើកទ្វារដំណើរការអាជីវកម្ម​បាន៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9129831