Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើឪពុកម្តាយគួរធ្វើអ្វីខ្លះ ចំពោះកូនៗនៅផ្ទះ កំឡុងពេលសាលារៀន និងកន្លែងធ្វើការបិទទ្វារ?

នេះជាឱកាសល្អសម្រាប់អ្នក ដែលអាចចំណាយពេលនៅជាមួយក្រុមគ្រួសារ ដើម្បីបង្កើនចំណងទំនាក់ទំនងជាមួយកូនៗ ដោយធ្វើពួកគេមានអារម្មណ៍កក់ក្ដៅ ទទួលបានក្ដីស្រលាញ់ពីអ្នក។

ទាំងនេះ គឺជាវិធីមួយចំនួនសម្រាប់ឪពុកម្ដាយ និងអាណាព្យាបាល អាចអនុវត្តបានក្នុងកំឡុងពេលសម្រាកនៅផ្ទះ គ្រាកូវីដរាលដាល៖

១.កំណត់ពេលវេលាក្នុងការចំណាយពេលជាមួយកូនម្នាក់ៗ

ឪពុកម្ដាយ ឬអាណាព្យាបាល អាចប្រើប្រាស់ពេលត្រឹមតែ ២០នាទី ឬយូរជាងនេះ ទៅតាមការកំណត់របស់លោកអ្នក រៀងរាល់ថ្ងៃ ក្នុងពេលវេលាដដែល ទើបកូនៗអាចត្រៀមខ្លួនចាំលេងជាមួយលោកអ្នកដែលជាឪពុកម្ដាយ។

២.ការកំសាន្ដជាមួយកូនតូចៗ អាចសាកល្បងលេងល្បែង ដូចជា៖

  • ការធ្វើត្រាប់តាមទឹកមុខ ឬសម្លេង
  • ការច្រៀងលេង ការយកស្លាបព្រា និងឆ្នាំង គោះជាភ្លេង
  • ការលេងល្បែងផ្គុំកែវ ឬប្រអប់
  • និទានរឿងនាំកូនៗអានសៀវភៅ និងរូបភាពផ្សេងៗជាដើម។ (ទារក ឬកូនតូចៗ)។

៣.ព្យាយាមកាត់បន្ថយការឱ្យពួកគេ មើលទូរទស្សន៍ ឬលេងទូរស័ព្ទ

  • ដោយនាំពួកគេអានសៀវភៅ មើលរូបភាព
  • គូររូប ផាត់ពណ៌
  • រាំច្រៀង
  • ធ្វើកិច្ចការងារផ្ទះ សម្អាតផ្ទះ ឬធ្វើម្ហូបជាមួយដើម
  • ធ្វើកិច្ចការសាលា។ (កូនតូចៗ ឬកូនវ័យជំទង់)។

៤.អ្នកអាចសួរយោបល់កូនរបស់លោកអ្នក ថាតើពួកគេចង់ចំណាយពេលធ្វើអ្វីជាមួយលោកអ្នកដែលជាឪពុកម្ដាយ

ការធ្វើបែបនេះ យើងនឹងអាចជួយឱ្យពួកគេកសាងទំនុកចិត្ត និងផ្ដល់ឱកាសឱ្យកូនៗសម្រេចចិត្តពីអ្វីដែលគេចង់ធ្វើ បើសិនវាជាអ្វីដែលទាក់ទងទៅនឹងសកម្មភាពខាងក្រៅ ដោយអ្នកត្រូវនិយាយពន្យល់បួកគេដោយមានហេតុផល។ (កូនតូច ឬជំទង់)៕

from: https://tnaot.com/km/m/detail/article/9129631