Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់មនុស្ស​៦នាក់ និងខូចខាតជាមហន្តរាយ ព្យុះកំបុតត្បូង​ នៅអាមេរិក​

ព្យុះកំបុតត្បូង​ដ៏ធំ​មួយ​បានវាយប្រហារ​នៅភាគខាងត្បូង​សហរដ្ឋអាមេរិក ​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សម្លាប់មនុស្ស៦នាក់ ។ 

មន្ត្រី​ក្នុងតំបន់​បានបញ្ជាក់ថា ព្យុះកំបុតត្បុង​នេះ​បក់បោក​នៅរដ្ឋ Mississippi​ បណ្តាលឲ្យមានការខូចខាត«ជាមហន្តរាយ»តែម្តង ។ របាយការណ៍​បឋម មនុស្ស​៦នាក់បានបាត់បង់ជីវិត ។ 

ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ​របស់រដ្ឋ Mississippi (MSEMA) បានបញ្ជាក់ថា ជនរងគ្រោះ​បាត់បង់ជីវិត​ម្នាក់​នៅតំបន់ Walthall County, ស្លាប់២នាក់នៅតំបន់Lawrence County និងស្លាប់៣នាក់នៅតំបន់ Jefferson Davis County ។ តំបន់ទាំងអស់នេះស្ថិតនៅភាគខាងត្បូងរដ្ឋ Mississippi។

នៅរដ្ឋជិតខាង Mississippi ដូចជារដ្ឋ Alabama និងរដ្ឋ Georgia បានរងគ្រោះដោយសារតែខ្យល់ព្យុះ​កំបុតត្បូងនេះផងដែរ ។ ព្យុះផ្គរ​រន្ទះ​បន្តកើតឡើងពេញ​មួយយប់តែម្តង ។ ក្រៅពី​ខ្យល់បក់បោកខ្លាំង ក៏នៅមានព្រឹលធ្លាក់ក្រាស់ ។ 

អភិបាលរដ្ឋ​Mississippi លោក Tate Reeves បានទទូច​ដល់បលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​ខ្យល់ព្យុះកំបុតត្បូង​ដ៏កំណាចមួយនេះ ។ 

គួរបញ្ជាក់ថា ពលរដ្ឋ​ក្នុងតំបន់​បាននិងកំពុង​អនុវត្តបម្រាម​ឃ្លាតឆ្ងាយពីសង្គម ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCOVID-19 ។ 

វីរុស COVID-19 នៅសហរដ្ឋអាមេរិក បើយោងតាមប្រភព wikipedia ផ្សាយនៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២០ថា បានឆ្លងលើមនុស្សសរុប ៥៥៩ ៤០៩នាក់ ក្នុងនោះ បាត់បង់ជីវិត ២២ ០៧១នាក់ និង ៣៣ ១១៥នាក់​ជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9129598