Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ឬកូវីដ១៩ រហូតមកដល់វេលាម៉ាង៩ព្រឹក ថ្ងៃទី​១៣ ខែខមេសា ឆ្នាំ២០២០  វាបានសម្លាប់មនុស្សនៅលើពិភពលោក ចំនួន​១១៤ ២២១​នាក់ ក្នុងចំណោមអ្នកជំងឺ ១៨៥២ ៦៩៤នាក់នាក់។

បើយោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា វីរុស​កំពុងតែរាតត្បាត នៅលើប្រទេស និងដែនដីចំនួន២១០ នៅជុំវិញពិភពលោក។ ក្នុង​ចំណោម​អ្នក​ជំងឺជិត២លាននាក់ខាងលើនេះ មានអ្នកជាសះស្បើយ ៤២៣ ៤៧៩នាក់។

ទោះជាយ៉ាងណា បណ្ដាប្រទេសនៅលើពិភពលោក  អាមេរិក ជាប្រទេសរងគ្រោះ​ខ្លាំង​ជាងគេបំផុត ដោយមានអ្នកឆ្លងកើនឡើងជាង ៥៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង២២ពាន់នាក់ និង​ជាសះស្បើយជាង៣២ពាន់នាក់។ រហូតមកដល់ពេលនេះ អាមេរិកមានអ្នកស្លាប់ ដោយ​សារកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។

អេស្ប៉ាញ ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេលំដាប់លេខ២ នៅលើពិភពលោក ដោយ​មានអ្នកផ្ទុកកូវីដ១៩ កើនឡើងដល់ជិត១៦៧ពាន់នាក់ ក្នុងនោះស្លាប់ជាង១៧ពាន់នាក់ និងជាសះស្បើយ ជាង៦២ពាន់នាក់។

អ៊ីតាលី ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួនជាតិ១៥៦ពាន់នាក់ ក្នុងនោះស្លាប់ជិត២ម៉ឺននាក់ និងជាសះស្បើយជាង៣៤ពាន់នាក់។

ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនោះ តែបច្ចុប្បន្ន​បានធ្លាក់​ចុះមកក្នុងចំណាត់ថ្នាក់ នៃតារាងប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩ច្រើន​ជាងគេបំផុត នៅលើ​ពិភពលោក។ ចិនមានអ្នកឆ្លងសរុបជាង៨២ពាន់នាក់ ក្នុងនោះស្លាប់ជាង៣ពាន់នាក់ និងជាសះស្បើយ ជិត៧៨ពាន់នាក់។ រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍​បានទាំងស្រុង ហើយលុបចោលច្បាប់បម្រាមគោចរផងដែរ។

ដោយឡែកប្រទេសនិងដែនដី ដែលមានអ្នកឆ្លងតិចជាងគេ គឺយេមែន និង Saint Pier Miquelon ។ ប្រទេសទាំង២នេះមានការឆ្លងវីរុសកូវីដ១៩ តែមួយករណីដូចគ្នា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9129573