Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ-១៩ធ្វើឲ្យអារ៉ាប៊ី​សាអូ៊ឌីត ប្រកាសអាសន្នគ្មានដែនកំណត់

នៅប្រទេសជាច្រើនជុំវិញពិភពលោក បានប្រកាសអាសន្ន ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ ប៉ុន្តែបានកំណត់ពេលវេលាច្បាស់លាស់ គឺមានរយៈពេល​២ស​ប្តាហ៍១ខែ ឬ៣ខែជាដើម ។ ដោយឡែកប្រទេសអារ៉ាប៊ីសាអូ៊ឌីតវិញ មិនកំណត់ពេលវេលាច្បាប់លាស់នោះឡើយ ដោយ​កំណត់តាមស្ថានភាពកូវីដ-១៩ ។ នេះមានន័យថា​ ពេលកូវីដ១៩រលាយបាត់ចេញពីផែនដី ទើបប្រទេសនេះផុតកំណត់គ្រាមានអាសន្ន។

ការដាក់ប្រទេសក្នុងគ្រាអាសន្នបែបនេះបានកើតឡើង ក្រោយពេលមានសែរាជវង្ស ប្រមាណ​១៥០អង្គ​ បានឆ្លងកូវីដ-១៩​ ហើយបង្ខំឲ្យព្រះមហាក្សត្រ​ និង​រាជទាយាទ ជម្លៀសព្រះកាយ​យាង​ទៅកាន់តំបន់ផ្សេង ដើម្បីបញ្ចៀសពីការឆ្លងកូវីដ-១៩។

បើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ នៃប្រទេសអារ៉ាប៊ីសាអូ៊ឌីត បញ្ជាក់ថា​ ករណីនេះផ្អែកទៅលើស្ថានភាពកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំង​ នៅក្នុងប្រទេសនេះ និងលើពិភពលោក។ ប្រទេសអារ៉ាប៊ីសាអូ៊ឌីត​ បានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់កូវីដ១៩បញ្ចប់ទៅ។

នៅថ្ងៃទី​១២ ខែមេសា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អារ៉ាប៊ីសាអូ៊ឌីត បានប្រកាសថា ព្រះមហាក្សត្រ​បានឡាយព្រហស្ដលេខា ដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយគ្មានពេលកំណត់។ នេះជាវិធានការ​ចាំបាច់ នៅក្នុងការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីឲ្យមាន​ប្រសិទ្ធភាពបំផុត៕ ប្រែសម្រលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9129292