នៅវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
របាយការណ៍បានឱ្យដឹងថា ភូមិចំនួន ០២ រងផលប៉ះពាល់រួមមាន ភូមិអូរឬស្សី ដួលរលំផ្ទះទាំងស្រុងអស់ចំនួន ០២ខ្នង និងរបើកដំបូលបន្ទប់ជួលចំនួន ១៩បន្ទប់។ ចំណែកភូមិអូរនាង ដួលរលំផ្ទះអស់ចំនួន ០៣ខ្នង និងរបើកដំបូលបន្ទប់ជួលចំនួន ០៦បន្ទប់ រួមទាំងដួលបង្គោលភ្លើងអស់ចំនួន០១៕ ដោយ ៖ សុង យូ