Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងអាចមានជាផ្លូវការនៅក្នុងខែកញ្ញា ដែលមានប្រសិទ្ធភាព ៨០%

យោងតាមសាស្រ្តាចារ្យ សារ៉ា ហ្គីលប៊ឺរ (Sarah Gilbert) អ្នកជំនាញវ៉ាក់សាំង នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ដែលត្រូវបានសិក្សាដោយក្រុមលោកស្រី អាចត្រៀមសម្រាប់ប្រើប្រាស់នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះបាន។ លោកស្រីបានបញ្ជាក់ថា វ៉ាក់សាំងដែលរកបាននេះមានប្រសិទ្ធភាពក្នុងការការពាររហូតដល់ ៨០% ឯណោះ ប៉ុន្តែលុះត្រាតែអ្វីៗដំណើរការបានល្អឥតខ្ចោះទើបចេញជាផ្លូវការនៅក្នុងខែនោះ មិនត្រឹមតែប៉ុណ្ណោះក្រុមលោកស្រីនឹងធ្វើតេស្តសាកល្បងទៅលើមនុស្សប្រហែលជាពីរសប្តាហ៍ក្រោយទៀតផងដែរ។

រូបតំណាង

មូលហេតុដែលជម្រុញទឹកចិត្តឲ្យក្រុមលោកស្រីធ្វើតេស្តនូវវ៉ាក់សាំងសម្រាប់ការពារដោយសារលោកស្រីសម្លឹងឃើញថាជំងឺមួយនេះកំពុងតែរីករាលដាលខ្លាំងមែនទែននៅជុំវិញពិភពលោក មិនត្រឹមតែប៉ុណ្ណោះក៏មានមនុស្សផ្ទុកកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតមកត្រឹមពេលនេះមានមនុស្សផ្ទុកជំងឺកូវីដ ១៩ដល់ ១,៧ លាននាក់ និងប្រហែល ១០០,០០០ នាក់បានស្លាប់។ ការរឹតត្បិត និងបិទបញ្ជាការធ្វើដំណើរផ្សេងៗនៅជុំវិញពិភពលោកកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋពិភពលោក ដូច្នេះការបង្កើតវ៉ាក់សាំងនេះឡើងគឺអាចចូលរួមចំណែកក្នុងការទប់ស្តាត់នៃជំងឺ និងអាចឲ្យអ្នកផ្ទុកមានជីវិតរស់ឡើងវិញផងដែរ។

សព្វថ្ងៃវ៉ាក់សាំងទាំងបីនេះហើយដែលក្រុមគ្រូពេទ្យជំនាញកំពុងតែធ្វើតេស្ត និងព្យាបាលអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើម ឬកូវីដ ១៩នេះ៖ 

– ថ្នាំអ៊ីដ្រូចស៊ីក្លូគីន (Hydroxychloroquine)

Hydroxychloroquine ត្រូវបានប្រើប្រាស់ច្រើនបំផុតនាពេលថ្មីៗ ហើយក៏ជាប្រភេទថ្នាំទប់ស្កាត់ Polymerase ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សេងៗដូចជា ជំងឺគ្រុនចាញ់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ ការចាប់ផ្តើមសិក្សាលើកោសិការបស់មនុស្សជាមួយថ្នាំនេះ មានការធ្វើតេស្តសាជាថ្មី និងបានបង្ហាញពីភាពប្រឆាំងនៃវីរុសកូវីដ ១៩ នេះយ៉ាងមានប្រសិទ្ធិភាព។

ទិន្នន័យបឋមពីការសិក្សាលើអ្នកជំងឺ ២៤ នាក់ដែលដឹកនាំដោយក្រុមរបស់សាស្រ្តាចារ្យមួយរូបទៀតដែលមានឈ្មោះ Raoult បានបង្ហាញថាថ្នាំ Hydroxychloroquine បានកាត់បន្ថយនៃការធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ ១៩ រហូត ២៥ % បើធៀបនឹង ៩០% នៃអ្នកជំងឺសរុប។ មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមប្រើថ្នាំនេះដើម្បីព្យាបាលអ្នកជំងឺ ប៉ុន្តែមានភាពចម្រូងចម្រាសច្រើនពីព្រោះតែមិនទាន់មានការបញ្ជាក់ និងយល់ព្រមឲ្យប្រើប្រាស់ត្រឹមត្រូវពី FDA នោះទេ។

រូបតំណាង

– វ៉ាក់សាំង Remdesivir

វ៉ាក់សាំង Remdesivir មានផ្ទុកសារធាតុទប់ស្កាត់នុយក្លីដ -ជាសមាសធាតុផ្សំហ្សែន។ វ៉ាក់សាំងប្រភេទនេះបានបង្កើតឡើងដំបូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ អ៊ីបូឡា (Ebola) ពីព្រោះវាអាចរារាំងនៃការសំយោគហ្សែនរបស់វីរុស។ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ធ្វើតេស្តនៅលើសត្វដោយវាអាចរារាំងនៃការឆ្លងវីរុសកូរ៉ូណានៅមជ្ឈឹមបូព៌ា (MERS) ផងដែរ។

ចំនួននៃការធ្វើតេស្តកោសិកា និងរបាយការណ៍ករណីព្យាបាលបានបង្ហាញលទ្ធផលគួរជាទីពេញចិត្តជាមួយនឹងវ៉ាក់សាំងមួយប្រភេទនេះ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានផ្តល់មូលនិធិដល់គ្លីនិកដែលសិក្សាស្រាវជា្រវផ្នែកវេជ្ជសាស្រ្តនៃជំងឺនេះចំនួន ២លើកក្នុងដំណាក់កាលទី ៣ ហើយគេក៏រំពឹងថានឹងបញ្ចប់ការសិក្សានេះនៅខែឧសភាឆ្នាំ ២០២០ ខាងមុខ។

រូបតំណាង

– វ៉ាក់សាំង Umefenovir   

វ៉ាក់សាំង Umifenovir ត្រូវបានទទួលយកនៅក្នុងប្រទេសរុស្ស៊ី និងចិន សម្រាប់ព្យាបាលជំងឺផ្តាសាយតាមរដូវកាល៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9128086